• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤២ ព្រឹក

រយៈពេល 6 ខែនៃឆ្នាំ 2023 កម្ពុជានាំចេញទំនិញទៅថៃមានទំហំទឹកប្រាក់ជាង527 លានដុល្លារកើនឡើង 6,5%

ភ្នំពេញ÷កម្ពុជាបាននាំទំនិញក្នុងទឹកប្រាក់ជាង 527 លានដុល្លារទៅទីផ្សារប្រទេសថៃក្នុងឆមាសទី 1 ឆ្នាំ 2023 កើនជាង 6%បើធៀបនឹងឆមាសទី1ឆ្នាំ 2022 ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត2ពាន់លានដុល្លារ។នេះបើតាមទិន្នន័យពីអគ្គនា យកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ទិន្នន័យនេះបង្ហាញទៀតថាចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ2023ទំនិញដែលកម្ពុជាបាននាំចេញទៅប្រទេសថៃមានចំនួន527 លានដុល្លារកើនឡើង6,5%បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ2022ខណ:កម្ពុជានាំ ចូលទំនិញពីថៃមកវិញមានចំនួនជាង 1447លានដុល្លារធ្លាក់19,6%ពីចំនួន 1801លានដុល្លារ។ ទិន្នន័យដដែលបង្ហាញទៀតថាដោយឡែកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង2ក្នុងអំឡុងពេលនេះមានចំនួន1975លានដុល្លារធ្លាក់ចុះ14%ពីចំនួនជាង2297លានដុល្លារ។ ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ 2023

ទំនិញដែលកម្ពុជាបាននាំចេញទៅប្រទេសថៃមានចំនួន 527។បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ 2022 ខណៈកម្មវិធីនាំចូលទំនេញពីថៃមកវិញមានចំនួនជាង 1,447 លានដុល្លារធ្លាក់ចុក។ 14.6% ពីចំនួន 1801 លានដុល្លារ។ ទិន្នន័យដដែលបង្ហាញទៀតថាដោយឡែកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងអំឡុងពេលនេះមានចំនួន 1975 លានដុល្លារធ្លាក់ចុះ 14%។ពីចំនួនជាង 2,297 លានដុល្លារ។

លោកឧកញ៉ាលឹមហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថាទំនិញក ម្ពុជាបាននាំចេញប្រទេសថៃមានការកើន ឡើងនេះគឺភាគច្រើនជាផលិតផលកសិក ម្មដូចជាពោត,សណ្តែក,ដំឡូងមីនិងដំណាំរួមផ្សំផ្សេងៗទៀត។ លោកឧកញ៉ាមានប្រសាសន៍ថា÷"ដូច្នេះការកើនឡើងនេះគឺយើងឃើញថាផលិតផលក សិកម្មក៏ដូចជាផ្ទៃដី[កសិកម្ម]ហេដ្ឋារចនា សម្ព័ន្ធរបស់យើងកាន់តែរីកទូទាំងប្រទេសហើយដីដែលទុកចោលនាពេលកន្លងមកបានក្លាយជាដីកសិកម្មអ៊ីចឹងផលិតផលក សិកម្មមានការកើនឡើងរៀងរាល់ឆ្នាំដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានកំណត់គោល ដៅយុទ្ធសាស្ត្រជាច្រើនដូចជាការនាំចេញអង្គរបានចំនួន1លានតោនកំណត់នាំចេញគ្រាប់ស្វាយចន្ទីក៏ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសដែលជាគោលទី 4ផ្តោតសំខាន់ទៅលើផលិតផលកសិកម្មនៅខាងភូមិភាគពាយ័ព្យដែលជាប់ព្រំដែនថៃ"។ ទិន្នន័យពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញទៀតថាក្នុងឆ្នាំ 2022 ការ ដោះដូរទំនិញកម្ពុជា-ថៃមានទឹកប្រាក់សរុប ជាង 4664 លានដុល្លារកើនឡើង 14,2 %បើធៀបនឹងឆ្នាំ 2021 ។ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសថៃជាង831 លានដុល្លារកើនឡើង34,1%និងកម្ពុជានាំចូលមកវិញមានចំនួនជាង 3832 លានដុល្លារកើនឡើង10,7%៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ