• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៤ ព្រឹក

រយៈពេល 6 ខែក្នុងឆ្នាំ 2023 នេះកម្ពុជាប្រមូលពន្ធបានជាង2ពាន់លានដុល្លារ

ភ្នំពេញ÷រយៈពេល 6 ខែក្នុងឆ្នាំ 2023 នេះកម្ពុជារកចំណូលបានជាង2ពាន់លានដុ ល្លារពីពន្ធអាករគ្រប់ប្រភេទតាមរយៈអគ្គនា យកដ្ឋានពន្ធដារស្មើ 58,2% នៃផែនការច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ 2023 ។នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។ ក្នុងរយៈពេល 6 ខែឆ្នាំ 2023 ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រ មូលបានប្រមាណ 20 72,39 លានដុល្លារស្មើនឹង 58,2% នៃផែនការច្បាប់ស្ដីពីហិ រញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ 2023 ។នេះបានតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គ នាយកដ្ឋានពន្ធដារស្ដីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនានិងប្រចាំឆមាសទី1ព្រមទាំងទិសដៅសម្រា ប់អនុវត្តន៍បន្តរបស់អគ្គនាយកដ្ឋានពន្ធដារចេញផ្សាយនៅថ្ងៃទី13ខែកក្កដាឆ្នាំ2023។

លោកគង់វិបុលរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីថ្លែងក្នុងកិច្ចប្រជុំនេះថាតាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល 6 ខែឆ្នាំ 2023អគ្គនាយកដ្ឋានពន្ធដាររំពឹងថាការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូ លពន្ធសម្រាប់ឆ្នាំ 2023 អាចនឹងសម្រេចបានគ្រប់ផែនការច្បាប់ស្តីពីហិរញ្ញវត្ថុស ម្រាប់ការគ្រប់គ្រងឆ្នាំ 2023 មានចំនួន 3572,70លានដុល្លារ។ លោកអគ្គនាយកគង់វិបុលក៏ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារថ្លែងទៀតថាកំ ណែទម្រង់និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ 2012រហូតមកបានធ្វើឲ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំហើយថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹង ប្រែងអនុវត្តន៍ការងារប្រកបដោយស្មារតីបុរេសកម្មនិងកាន់តែសកម្មថែមទៀតដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធនិងបន្តចូលរួមអនុវត្តន៍ការងារកែទម្រង់និងទំនើប

កម្មរដ្ឋបាលសារពើពន្ធ។ លោកអគ្គនាយកថ្លែងដូច្នេះថា÷"សម្រាប់ឆ្នាំ 2023 សេដ្ឋកិច្ចកម្ពុជា(GDP)ត្រូវបានគេរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ 5,60%ហើយការប្រមូលចំណូលពន្ធដារត្រូវបានព្យាករថានឹងសម្រេចបានក្នុងរង្វង់ 105% នៅឆ្នាំ 2023"។ ទោះបីយ៉ាងណាលោកអគ្គនាយកកត់ស ម្គាល់ថាការប្រមូលចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួនមានការថយចុះសម្រាប់រយៈពេល 6 ខែឆ្នាំ 2023ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ 2022ក្នុងនោះកម្មន្តសា លភេជ្ជ:ឬផលិតភេសជ្ជ:ថយចុះ(12,89%) វិស័យអចលនទ្រព្យថយចុះ3,88%ពន្ធប្រ ថាប់ត្រាលើការផ្ទេរសិទ្ធិឬសិទ្ធិកាន់កាប់អច លនទ្រព្យក៏បានថយចុះប្រមាណ26,86% ផងដែរ៕ ក្នុងឆ្នាំ 2022 អគ្គនាយកដ្ឋានពន្ធដារប្រមូ លចំណូលបាន 3,45 ពាន់លានដុល្លារស្មើ នឹង 122,54នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ 2022៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ