• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៦ ព្រឹក

ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹង បន្ថែម ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤កក្កដានេះ បានចេញសេចក្តីជូនដំណឹង​បន្ថែម​ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។ នោះគឺ​ក្នុងមហាសមុទ្រ​ភាគខាងជើងប្រទេសហ្វីលីពីន សម្ពាធទាប​សកម្មមួយ​ កំពុង​នឹងវិវត្តខ្លួន​ជាបន្ត​បន្តាប់ ដែលនឹងអាចក្លាយ​ទៅជាព្យុះទី៤។ នៅថ្ងៃទី១៥ ខែកក្កដា ព្យុះនេះ នឹងូលមកក្នុងសមុទ្រ​ចិនខាងត្បូង រួចបន្ត​ដំណើរឆ្ពោះទៅខាងជើងប្រទេសវៀតណាម អំឡុងថ្ងៃទី១៩ ខែកក្កដា​ ។ ស្ថានភាពបែបនេះនឹងធ្វើអោយ៖ *តំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម។ *តំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ និងខ្យល់ប្រែប្រួលក្នុកម្រិតពីមធ្យមទៅបង្គួរ។ *តំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៦-២០ ខែកក្កដា ផ្ទៃមេឃអាប់អួរ នឹងអាចមានភ្លៀងធ្លាក់ក្នុកម្រិតពីបង្គួរទៅច្រើន។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងអំពាវនាវ សាធារណជនទទួលជ្រាប និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ