• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៧ ល្ងាច

ផ្ទុះមីនតោន១គ្រាប់ បណ្តាលឲ្យខូចខាត រឺឡូកិនដី ១គ្រឿងដែលកំពុងស្ថាបនាផ្លូវលំ១ខ្សែក្នុងភូមិ និងបានធ្វើឲ្យអ្នកបញ្ជាគ្រឿងចក្រររងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ តាមប្រភពចុះផ្សាយពី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិបន្ទាយ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានហេតុការណ៍ផ្ទុះមីនតោន១គ្រាប់ បណ្តាលឲ្យខូចខាត រឺឡូកិនដី ១គ្រឿងដែលកំពុងស្ថាបនាផ្លូវលំ១ខ្សែក្នុងភូមិ និងបានធ្វើឲ្យអ្នកបញ្ជាគ្រឿងចក្រររងរបួសធ្ងន់

ដែលជនរងគ្រោះមានឈ្មោះ សុខ ហ៊ីង ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី។ នេះជាមរតកនៃសង្គ្រាមដែលតែងតែបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រយ័ត្នប្រយែងឱ្យបានខ្ពស់ និងត្រូវរាយការណ៍មកអង្គភាពស៊ីម៉ាក់ជាបន្ទាន់ក្នុងករណីប្រទះឃើញគ្រាប់មីន និងសំណល់យុទ្ធភណ្ឌគ្រប់ប្រភេទ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ