• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣២ ព្រឹក

ទាស់ពាក្យសម្តីប្រពន្ធនាំកូនទៅនៅផ្ទះជួលផ្សេងប្តីចងកសម្លាប់ខ្លួន

ភ្នំពេញ÷បុរសម្នាក់ក្រោយពីទាស់ពាក្យសម្ដីជាមួយប្រពន្ធកូនប្រពន្ធបាននាំកូនទៅស្នាក់ នៅបន្ទប់ជួលផ្សេងអស់រយ:ពេល3 ខែមកហើយស្រាប់តែសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលរបស់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី 14 ខែកក្កដាឆ្នាំ 2023នៅ បន្ទប់ជួលក្រោយផ្សារកាណាស៊ីធីក្នុងភូមិចោមចៅទី 2 សង្កាត់ចោមចៅទី2ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះតែមសុវុទ្ធីភេទប្រុសអាយុ 40 ឆ្នាំមុខរបរបើកបរនៅផែស្ងួតសូងួនស្នាក់នៅភូមិចោមចៅទី 2 សង្កាត់ចោមចៅទី 2ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានពីប្រពន្ធបានឲ្យដឹងថារូបគាត់និងប្ដីបានរស់នៅបែកគ្នាតាំងពី3ខែមកម្ល៉េះដោយសារការរស់នៅមិនចុះសម្រុងគ្នា។លុះមកដល់ថ្ងៃកើតហេតុក៏មានគេតេមកប្រាប់ថាប្តីបានស្លាប់នៅក្នុងបន្ទប់ជួលដោយសភាពស្អុយរលួយបាត់ទៅហើយ។ បើតាមប្រជាពលរដ្ឋនៅក្បែរខាងបានឲ្យដឹងថាបុរសខាងលើបាត់មិនឃើញចេញពីក្នុងបន្ទប់អស់រយៈពេល 4 ថ្ងៃមកហើយលុះមកដល់ព្រឹកថ្ងៃកើតហេតុមានក្លិនស្អុយនិងមានរុយរោមចេញពីចន្លោះប្រហោងទ្វារ រាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែងតែម្តង។ សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារចងកដោយយកខ្សែចងភ្ជាប់នឹងធ្នឹមបន្ទប់ជួល។ បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ ណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ