• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៥ ព្រឹក

សម្ដេចតេជោហ៊ុនសែនចេញសេចក្តីស ម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញទៅខេត្តសៀមរាប

ភ្នំពេញ÷រាជរដ្ឋាភិបាលសម្រេចប្រការ1ត្រូវបានបង្កើតគណ:កម្មការអន្តរក្រសួងដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ (Expressway)តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តសៀមរាបដែលស្នើសុំវិនិយោគដោយក្រុមហ៊ុនChina Road and Bridge Corpoation(CRBC)ក្រោមទម្រង់វិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT:Build-Operate-Transferដែលមានសមាសភាពដូចខាងក្រោម÷ ១.លោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនប្រ ធាន។

២.លោកសុខចិន្តាសោភារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹ ក្សាអភិវឌ្ឍន៍កម្ពុជាអនុប្រធានសរុបអនុប្រ ធាន 3 រូបសមាជិក២២រូប។ ប្រការ2គណ:កម្មការនេះមានភារកិច្ចដូច តទៅ÷

-ពិនិត្យផ្ដល់យោបល់អំពីនីតិវិធីក្របខណ្ឌគតិយុត្តនិងរូបភាពនៃការវិនិយោគលើគ ម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តសៀមរាប។ -ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើឲ្យបានសម្រេចជាស្ថាពរដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងរាជ ធានីភ្នំពេញ-ខេត្តសៀមរាប។ -របាយការណ៍ស្ដីពីលទ្ធផលការងារជូនប្រ មុខរាជរដ្ឋាភិបាលតាមរយ:ទីស្ដីការគណៈ រដ្ឋមន្ត្រី។ ប្រការ3គណៈកម្មការនេះបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។

ប្រការ4អនុប្រធាននិងសមាជិកនៃគណៈ កម្មការនេះត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ប្រធានគណៈកម្មការមានសិទ្ធិអញ្ជើញតំណាងពីក្រសួងស្ថាប័ននានាឲ្យចូលរួមដើម្បីពិនិត្យនិងផ្ដល់យោបល់តាមការចាំបាច់។គណៈកម្មការនេះមានសិទ្ធិប្រើ ប្រាស់ប្រើត្រារបស់ប្រធានសាធារណការនិងដឹកជញ្ជូន។ ប្រការ 5 បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករ ណ៍។ ប្រការ6រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋមន្ត្រីក្រ សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូនរដ្ឋមន្ត្រីគ្រប់ក្រ សួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តន៍សេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ