• ច័ន្ទ ២៩ មេសា ២០២៤ ១២:០៣ ល្ងាច

ករណីអគ្គីភ័យឆេះសិប្បកម្មដេរពូកសាឡុង មួយកន្លែងស្ថិតនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ

ភ្នំពេញ​៖នៅវេលាម៉ោង​ ១៦:៥០​ នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​កន្លែងបានកើតឡើងចំណុច សិប្បកម្មដេរពូកសាឡុង ដែលស្ថិតនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ឈ្មោះ​ សុខ ចន្ទី ភេទ​ ប្រុស អាយុ ៣៩​ ឆ្នាំ ជនជាតិ​ វៀតណាម មុខរបរ​ ម្ចាស់សិប្បកម្ម ។

រីឯមូលហេតុនៃការឆេះ សមត្ថកិច្ចកំពុង​បន្ត​ការ​ស្រាវជ្រាវ ។ ប្រភេទសំណង់: ទំហំ ១៥ម៉ែត្រ X ២០ម៉ែត្រ។ ចំពោះការខូចខាតសម្ភារៈ ឆេះឃ្លាំងសិប្បកម្មចំនួន ០១​ ឃ្លាំង រួមមាន ម៉ាស៊ីនដេរនិងភុងចំនួន ០៥​ គ្រឿង។ រថយន្ត ប៉ាចេរ៉ូ( PAJARO​) ចំនួន ០១​ គ្រឿង ម៉ូតូ ហុងដា អែរប្លេក (Honda AirBlack) ចំនួន ០១គ្រឿង នឹងឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន ០១​ ខ្នង​ អស់ទាំងស្រុង នឹងផ្ទះថ្មចំនួន ០១​ ខ្នង (ខូចខាតប្រហែល១០%)​ ។ក្នុងហេតុការនេះ មិនបណ្តាលអោយស្លាប់​មនុស្ស​ រឺអ្នករបួស​មនុស្ស​គ្មាន ចំពោះករណីពន្លត់អគ្គិភ័យខាងលើនេះដែរ កងកម្លាំង​បង្ការ​ពន្លត់​អគ្គីភ័យ​និង​សង្គ្រោះ​បាន​ប្រេី​ប្រាស់​រថយន្តការិយាល័យអគ្គិភ័យ​ចំនួន ១៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣០​ រថយន្ត​ ស្មើរនឹង ១២០​ ម៉ែត្រគូប ។

+​ រថយន្តជំនួយ: -​ រថយន្តរដ្ឋបាលខណ្ឌច្បារអំពៅចំនួន ០១​ គ្រឿង ប្រើប្រាស់អស់ចំនួន ០២​ រថយន្ត​ ស្មើនឹង ០៨​ ម៉ែត្រគូប​ ។ -​ រថយន្តទីក្រុងកោះពេជ្រចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣​ រថយន្ត​ ស្មើនឹង ១២​ ម៉ែត្រគូប ។ -​ រថយន្តទីក្រុងនរាចំនួន ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ ស្មើនឹង ១៦​ ម៉ែត្រគូប ។ -​ រថយន្តបុរីប៉េងហួតចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៦​ រថយន្ត​ ស្មើនឹង ៣៦​ ម៉ែត្រគូប ។ -​ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ស្មើនឹង ០៦​ម៉ែត្រគូប ។ ​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង ១៨:៥០​ នាទីល្ងាច​ នាថ្ងៃខែឆ្នាំដដែល។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ