• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៦ ព្រឹក

អ្នកអាជីវករ,អ្នករត់ម៉ូតូឌុប,រត់កង់បីនិងអ្នក រកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទអាចមកស្នើសុំធ្វើប័ណ្ណប.ស.ស.បានតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត

ភ្នំពេញ÷នៅថ្ងៃទី 13 កក្កដា2023 ក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកា សថាសម្រាប់បងប្អូនអាជីវករ,អ្នករត់ម៉ូតូ ឌុប,រត់កង់បីនិងបងប្អូនអ្នករកសំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទក៏អាចមកស្នើសុំធ្វើ័ប័ណ្ណប.ស.ស.បានដែរតាមរយៈរបបភាគទានដោយស្ម័គ្រចិត្ត។ ដើម្បីទទួលបានប័ណ្ណសមាជិកប.ស.ស. លោកអ្នកត្រូវអនុវត្តន៍តាមលក្ខខណ្ឌដូចខាងក្រោម÷ -មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួនមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល -ធ្វើការងារឬប្រកបអាជីវកម្មផ្ទាល់ខ្លួនដោយមិនប្រើប្រាស់បុគ្គលិក -ត្រូវមានអាយុមិនលើសពី 60 ឆ្នាំគិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅប.ស.ស សាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណប.ស.ស.ដោយផ្ទាល់និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព)។ សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកទីស្នាក់ការប.ស.ស.ដែលនៅជិតលោកអ្នកទូទាំងប្រទេសឬទំនាក់ទំនងមកកាន់លេខ1286 ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង។(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ