• ច័ន្ទ ២៩ មេសា ២០២៤ ០៩:០៧ ព្រឹក

រាជរដ្ឋាភិបាលនឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរចំនួនជាង 6800 នាក់នៃរោងចក្រចំនួន 21

ភ្នំពេញ÷ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:នៅថ្ងៃទី 12 ខែកក្កដាឆ្នាំ 2023 នេះបានជូនដំណឹងប្រាប់ដល់បងប្អូនកម្មករ,និ យោជិតចំនួន 6824 នាក់នៃរោងចក្រទាំង 21 នៃវិស័យវាយនភណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកា បូបដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ចនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលជាលើកទី3។

យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ឲ្យដឹងថាកម្មករនិយោជិតដែលនឹងបានទទួលប្រាក់ឧបត្ថម្ភនេះធនាគារវីងនឹងផ្ញើសារអំពីការបើកប្រាក់ខែឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលពួកគេបានផ្ដល់មកឲ្យក្រសួងតាមរយៈរដ្ឋ បាលរោងចក្រនាពេលកន្លងមក។ សម្រាប់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀលនិងអាស្រ័យលើកចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន÷ 81000រៀល(20 ដុល្លារអាមេរិក)សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល 7ថ្ងៃដល់ 14 ថ្ងៃ។ចំពោះ162000រៀល(40ដុល្លារអាមេរិក)សម្រាប់ការព្យួរកិច្ចសន្យាការងាររយ:ពេល15ថ្ងៃដល់1ខែ។ ជាមួយគ្នានេះក្រសួងការងារបានរំលឹកដែរថាធនាគារវីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈ ពេល 21 ថ្ងៃបន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារវីង(ខេមបូឌា)ម.ក.។ដើម្បីបើកប្រាក់ឧត្ថម្ភនេះបងប្អូនត្រូវយកអត្តស

ញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ទីភ្នាក់ងារវីងដែលនៅជិតបំផុត។សូមបញ្ជាក់ថាបងប្អូនមិនតម្រូវឲ្យបង់ថ្លៃសេវានៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧត្ថម្ភេះ។ ក្នុងករណីបងប្អូនកម្មករនិយោជិតដែលបម្រើការងារនៅរោងចក្រទាំង 21 នេះមិន បានទទួលសារទូរសព្ទពីធនាគារវីងនោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែមឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្ររបស់ខ្លួន។ក្រសួងនឹងបន្តជូនដំណឹងបងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀតដែលទទួលបានការអនុញ្ញា តព្យួរកិច្ចសន្យាការងារអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ