• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៣២ ល្ងាច

ស្លាប់5នាក់និងរបួស8ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍តែគោកទូទាំងប្រទេសថ្ងៃទី 12 ខែកក្កដាឆ្នាំ 2023បណ្តា លឲ្យមនុស្សស្លាប់5នាក់របួសធ្ងន់6នាក់និងស្រាល2នាក់។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការការដ្ឋានគរបាល ជាតិនៅថ្ងៃទី 12 ខែកក្កដាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 13 នាក់គឺកើតឡើងដោយ សារការប៉ះទង្គិចគ្នាចំនួន5លើកមានកត្តាល្បឿន3លើកនិងប្រជែងគ្រោះថ្នាក់2លើក។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ គ្នារាល់ការបើកបរត្រូវមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍គឺស្រឡាញ់ជីវិតខ្លួន ឯងនិងអ្នកដទៃ។ចូរនិយាយថាថ្ងៃនេះថ្ងៃស្អែ កគ្មានករណីគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ