• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៧ ល្ងាច

នគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនក្មេងមួយក្រុមចំនួន ០៥ នាក់ ពាក់ព័ន្ធករណីហិង្សាបណ្តាលអោយជនរងគ្រោះម្នាក់បានស្លាប់ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង

ស្វាយរៀង÷ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៧:៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីឪពុករបស់ជនរងគ្រោះ ដែលមានទីលំនៅភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រំ ថានៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០០:៣០នាទី ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប កូនរបស់ខ្លួន ត្រូវបានក្មេងមួយក្រុមយកដុំថ្មគុប និងយកកាំបិតកាប់កូនរបស់ខ្លួន

បណ្តាលអោយស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង។ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានដាក់បទបញ្ជា អោយកម្លាំងនគរបាលការិយាល័យជំនាញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ប្រុស ព្រមទាំងបានដកហូត÷ កាំបិត ០២ដើម និងដាវ ០២ដើម។ បច្ចុប្បន្ន ជនសង្ស័យទាំង០៥ រួមនឹងវត្ថុតាង កំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ