• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១០ ព្រឹក

រំលោភបានសម្រេចស្អែកឡើងជាប់ខ្នោះរបស់សមត្ថកិច្ច

ខេត្តពោធិ៍សាត់÷នៅថ្ងៃទី 11 ខែកក្កដាឆ្នាំ 2023សមត្ថកិច្ចនគរបាលជំនាញព្រហ្ម ទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រ វាញបានចុះអនុវត្តន៍ពាក្យបណ្ដឹងដែលបុរសជនជាតិចាមសញ្ជាតិខ្មែរម្នាក់ពាក់ព័ន្ធករណីរំលោភសន្ធវ:កូនស្រីរបស់ខ្លួនដោយបានឃាត់ខ្លួនជនសង្ស័យយកទៅបន្តនីតិវិធី។ ហេតុការណ៍សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធរំលោភសេពសន្ធវ:នេះធ្វើឡើងនៅ ក្នុងភូមិស្វាយប៉ាកឃុំព្រងិលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ មន្ត្រីនគរបាលស្រុកភ្នំក្រវាញបានឱ្យដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះហួនហឿនភេទប្រុសអាយុ44 ឆ្នាំមានទីលំ នៅភូមិឆាយលូកឃុំអូរសោមស្រុកវាលវែងខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកដដែលឲ្យដឹងទៀតថាការឃាត់ខ្លួនជនសង្ស័យហួន ហឿននេះគឺអនុវត្តតាមពាក្យបណ្ដឹងរបស់ឈ្មោះយ៉េតម៉ាត់ប្រភេទប្រុសអាយុ 48 ឆ្នាំ ជនជាតិចាមសញ្ជាតិខ្មែរមានទីលំនៅភូមិស្វាយប៉ាកឃុំព្រងិលស្រុកភ្នំក្រវាញថាកាល ពីរំលងអធ្រាត្រឈានចូលថ្ងៃទី10 ខែកក្កដា (មុនឃាត់ខ្លួន)ជនសង្ស័យបានរំលោភកូន ស្រីខ្លួនឈ្មោះម.អ.ស.ស.អាយុ 16 ឆ្នាំ។ ប្រភពបញ្ជាក់បន្ថែមទៀតថាការឃាត់ខ្លួនជនសង្ស័យហួនហឿនមានសម្ភារៈដូចជាទូរសព្ទម៉ាក oppo2គ្រឿងពណ៌ខ្មៅនិងពណ៌ស,រថយន្ត1គ្រឿងម៉ាកម៉ាស្តាពណ៌សស៊េរី2021ពាក់ស្លាកលេខភ្នំពេញ2AU -5533បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារតាមបញ្ជាលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចំណែកជន សង្ស័យត្រូវបញ្ជូនបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ