• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៩ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលអោយ អ្នកបើកបររងរបួស បញ្ជូនទៅសង្គ្រោះ

ស្រុកព្រៃនប់-តាមប្រភពចុះផ្សាយពីមូលដ្ឋានកងរាជអាវុធហត្ថស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បានឱ្យដឹងថា វេលាម៉ោង១៩និង៤៥នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៧៤-១៧៥ ស្ថិតក្នុងភូមិត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង ម៉ូតូ ០១គ្រឿង ម៉ាកសង់C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ១F-៨២៣៩ ទិសដៅពីខេត្តព្រះសីហនុ បត់ឆ្វេងចូល តំបន់សេដ្ឋកិច្ចពិសេសចេជាង អ្នកបើកបរឈ្មោះ ឌុច ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ

ទីលំនៅភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមកដល់ចំនុចកើតហេតុខាងលើបានប៉ះបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកសង់C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល១J-០៥៨២ ទិសដៅចេញពីតំបន់សេដ្ឋកិច្ចពិសេសចេជាង - ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ ភិន​ សារុន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប្រភពដដែលខាងលើបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលអោយ អ្នកបើកបរទាំងពីរនាក់រងរបួសមធ្យមដូចគ្នា ។ អ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ