• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២៨ ល្ងាច

6 ខែដើមឆ្នាំ 2023មានករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន1,548 លើក បណ្ដាលឲ្យមនុស្សស្លាប់ 756 នាក់និងរបួ ស2,072 នាក់54%កើតឡើងនៅពេលយប់

ភ្នំពេញ÷ក្នុងឆមាសទី1ឆ្នាំ 2023គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបទូទាំងប្រទេសចំ នួន1,548 លើកក្នុងនោះគ្រោះថ្នាក់នៅ ពេលយប់ 54%បណ្ដាលឲ្យមនុស្សស្លាប់ 756 នាក់និងរបួស2,072នាក់ក្នុងនោះរបួសធ្ងន់1,332 នាក់។ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សា ធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងព្រឹកថ្ងៃទី 11 ខែកក្កដាឆ្នាំ 2023 នេះបានឲ្យដឹងថាមូលហេតុដែលបង្កគ្រោះថ្នាក់រួមមានល្មើសល្បឿន39%បើកបរមិនគោរពសិទ្ធិ25%បត់10%មិនប្រកាន់ស្តាំ9%ប្រ ជែងគ្រោះថ្នាក់ 7%កត្តាយាន4%ស្រវឹង 3%ងងុយ1%អាកាសធាតុ1%និងភ្លើងសញ្ញា1%។ របាយការណ៍ដដែលបានឲ្យដឹងទៀតថាក្នុង ចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន 81%មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន 73%។គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន 458 លើកខេត្តព្រះ សីហនុ121លើកនិងខេត្តពោធិសាត់104 លើក។ គិតក្នុងឆមាសទី1ឆ្នាំ 2023 ធៀបទៅនឹងឆមាសទី 1 ឆ្នាំ 2022 គ្រោះថ្នាក់ចរាចរណ៍ថយចុះ 61 លើកស្មើ4%(1,548/1,609 នាក់)ចំនួនអ្នកស្លាប់ចុះ 186 នាក់ស្មើ20% (756 /942នាក់)និងចំនួនអ្នករបួសថយចុះ 163នាក់ស្មើនឹង 7% (2,072/2.235 នាក់)។ ជាមួយគ្នានេះរបាយការណ៍បានកត់សម្គាល់ឲ្យដឹងទៀតថាសភាពការណ៍ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឆមាសទី1នេះមានយាន យន្តឆ្លងកាត់សរុបចំនួន 2 លាន 4 សែន 8,468 គ្រឿងគ្រោះថ្នាក់កើតឡើង143ករ ណី(យប់52 លើក)ខូចខាតយានយន្តចំ នួន 148 គ្រឿងស្លាប់3នាក់របួស 44 នាក់ ក្នុងនោះរបួសធ្ងន់7នាក់ក្នុងចំណោមអ្នកស្លាបជាអ្នកជិះម៉ូតូចំនួន 81% មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន 73%៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ