• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១៤ ព្រឹក

ចាប់ពីថ្ងៃទី11-20ខែកក្កដាសាំងធម្មតាតម្លៃលក់ 4,150រៀលខណ:ម៉ាស៊ូត(ឡើងថ្លៃ 50៛)លក់4000 រៀលក្នុង1លីត្រ

ភ្នំពេញ÷យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី 11ខែកក្កដា ឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី11 ដល់ថ្ងៃទី 20 ខែកក្កដាឆ្នាំ 2023នេះសាំង (តម្លៃនៅដដែល)ខណ:ប្រេងម៉ាស៊ូត(ឡើង ថ្លៃ50៛)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ 4,150រៀលនិងម៉ាស៊ូត្រូវលក់4000រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតម្លៃមធ្យមប្រេងឥន្ធន:លើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធន:ចាប់ពីថ្ងៃទី 11ដល់ថ្ងៃទី 20ខែក ក្កដាឆ្នាំ 2023 នឹងត្រូវលក់ 4,418 រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92 និង4,268រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ា ស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួមចំ ណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធន:នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុល្លារដដែលនៅក្នុងមួយលីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ4,1 50រៀលក្នុង1លីត្រនិងប្រេងម៉ាស៊ូត400 0រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេង ម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ