• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៤ ព្រឹក

ព្រះមហាក្សត្រ លើកឡើងពីសារៈសំខាន់នៃព្រៃឈើ ក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា

កាលពីថ្ងៃអាទិត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃព្រៃឈើ ដោយទ្រង់បានមានព្រះរាជបន្ទូលថា វាគឺជាធនធានធម្មជាតិដែលមិនអាចកាត់ថ្លៃបានសម្រាប់ជីវិតមនុស្ស និងសត្វនៅលើភពផែនដី។

ព្រះករុ ណា ព្រះមហាក្រត្រ មានព្រះរាជឱង្ការក្នុងព្រះរាជពិធីបុណ្យរុក្ខទិវាជាតិប្រចាំឆ្នាំ ថា ការបាត់បង់ព្រៃឈើនឹងបណ្តាលឱ្យមានទឹកជំនន់ ខ្យល់ព្យុះ រន្ទះ គ្រោះរាំងស្ងួត និងបាត់បង់ធនធានធនធានមនុស្ស និងសត្វ។ ព្រះករុ ណា ព្រះមហាក្រត្រ បានមានព្រះរាជបន្ទូលទៀតថា “ ព្រៃឈើមិនត្រឹមតែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ប៉ុន្តែបាន ជួយថែរ ក្សា លំ នឹង បរិស្ថានធម្មជាតិ ធ្វើឱ្យធាតុអាកាសមានភាពល្អបរិសុទ្ធ រក្សានិយ័តភាពប្រភពទឹក ការពារ ទីជម្រាល និងការពារជីវៈចម្រុះទៀតផង។ ព្រះមហាក្សត្រ ទ្រង់បានស្នើឲ្យ ប្រជាពលរដ្ឋ ចូលរួមការពារ ព្រៃឈើ និង សត្វព្រៃ គ្រប់ ប្រភេទ ដើម្បី ធានា ធនធាន ព្រៃឈើ សម្រាប់ កូនចៅ ជំនាន់ ក្រោយ ។

ទ្រង់បានមានព្រះរាជបន្ទូលទៀតថា “សូមបន្តរួមចំណែក ដើម្បីឲ្យកម្ពុជាសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។ ក្នុងពិធីនេះ កូនឈើប្រមាណ ១៣,០០០ដើម ត្រូវបានដាំលើផ្ទៃដី១០ហិកតា នៅស្ថានីយ៍ដាំកូនឈើមួយកន្លែង ក្នុងស្រុកសាមគ្គីមានជ័យ។នៅកម្ពុជាមានព្រៃ ឈើ គ្រប ដណ្តប់ លើ ផ្ទៃ ដី ប្រមាណ ៨,៥ លាន ហិកតា ឬ ស្មើ នឹង ៤៦,៨៦% នៃ ផ្ទៃ ដី របស់ ប្រទេស កម្ពុជា នេះ បើ តាម ក្រសួង បរិស្ថាន ។ ក្រសួងបានលើកឡើងថា ផ្ទៃដីដែលគ្របទៅដោយព្រៃឈើសរុប មានទំហំដីប្រមាណ ៧,៣ លានហិកតា ស្មើនឹង ៤១% នៃផ្ទៃដីរបស់ប្រទេសកម្ពុជា ដោយស្ថិតនៅក្នុងតំបន់ការពារចំនួន ៧៦ និងច្រករបៀងជីវចម្រុះរបស់កម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ