• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣០ ព្រឹក

គ្រឿងញៀនប្រមាណ២១១,៩៤៤.៥៧ ក្រាម ត្រូវបានដុតបំផ្លាញចោលនៅខេត្តកោះកុង

កោះកុង៖ បើតាមអោយប្រភពព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថាគ្រឿងញៀនប្រមាណជាង២១មុឺនគីឡូក្រាមត្រូវបានដុតបំផ្លាញចោលកាលពីថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២២ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកោះកុងដែលដឹកនាំដោយលោកឪត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងទទួលផែនការងារគ្រឿងញៀន និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស្នងការ ចូលរួមពិធីដុតបំផ្លាញគ្រឿងញៀន នឹងក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្ត-ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង  ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយស -និងប្អូនៗយុវជនទាំងអស់ ។

- គ្រឿងញៀនដែលត្រូវបានដុតបំផ្លាញចោល នាពេលនេះ បានរៀបចំរួចជាស្រេច នៅចំពោះមុខ គណៈអធិបតី និងអង្គពិធីទាំងមូលនេះ ដោយធ្វើការដកហូត តាមលិខិតស្នើសុំអនុញ្ញាតដុតបំផ្លាញ គ្រឿងញៀន មានដូចខាងក្រោម៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ២៥១.១៥ ក្រាម-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ WY ចំនួន ៥៩៩ដុំ មានទម្ងន់ ២១១,៦៨៦.៦ ក្រាម-ម្សៅម៉ត់ពណ៌ស ប្រភេទហេរ៉ូអ៊ីន

-ព្រមទាំងឧបករណ៍ជក់ និងវេចខ្ចប់មួយចំនួនចំនួន ៥៣គ្រាប់ មានទម្ងន់ ៦.៨២ ក្រាម សរុបថ្នាំញៀនដែលត្រូវបានស្នើសុំដុតបំផ្លាញចោលនាពេលនេះ មានទម្ងន់ ២១១,៩៤៤.៥៧ ក្រាម ព្រមទាំងឧបករណ៍ជក់ និងវេចខ្ចប់មួយចំនួន ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ