• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៥ ព្រឹក

សម្តេចតេជោ ហ៊ុន សែន អំពាវនាវសមាជិក NATO និងសម្ព័ន្ធមិត្តអាមេរិក ជួយទប់ស្កាត់កុំឱ្យប្រើគ្រាប់បែកចង្កោម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកអំពាវ នាវដល់ប្រទេសសមាជិកអង្គការណាតូ (NATO) និងប្រទេសជាសម្ព័ន្ធមិត្តរបស់ អាមេរិករួមគ្នាទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះនៅលើបណ្តាញសង្គម Twitter នៅព្រលប់ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ លើគណនី Twitter ថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេស សម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់ គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខី នៃអនុសញ្ញា ហាមឃា ត់ គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យ ខាន តែ បាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»

ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែននេះ កាលពីថ្ងៃទី៩ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវត្រង់ឆ្ពោះទៅប្រធានាធិបតីអាមេរិក កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម។ សម្តេចតេជោ បានលើកឡើងទៀតថា ការប្រើប្រាស់គ្រាប់បែកចង្កោម គឺជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីបទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពីអាមេរិកនាដើមទស្សវត្តរ៍១៩៧០ផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលគ្រាប់បែកទាំងអស់នោះនៅឡើយទេ។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ សហរដ្ឋអាមេរិក មានផែនការបញ្ជូន «គ្រាប់បែកចង្កោម» ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពានរុស្ស៉ី។ គម្រោងប្រើប្រាស់គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក កំពុងនាំឱ្យការព្រួយបារម្ភចំពោះការនាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ មានប្រទេសជាច្រើន រួមទាំងអង្គការសិទ្ធិមនុស្ស សម្តែងប្រតិកម្មនឹងគម្រោងប្រើប្រាស់គ្រាប់បែកចង្កោមរបស់អាមេរិក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ