• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤២ ព្រឹក

សមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរស០២នាក់ ករណីលួចកាត់យកដើមឈើទាំងថ្ងៃ ចំនួន០១កំណាត់រាងមូលមានប្រវែងប្រហែល២០០សង់ទីម៉ែត្រទំហ៊ំប្រមាណ៥០ សង់ទីម៉ែត្រ នៅស្រុកសំពៅលូន ខេត្តបាត់​ដំ​បង

ខេត្តបាត់ដំបង៖ កាលពីថ្ងៃសៅរ៍ ទី ៨ ខែ កក្កដា ឆ្នាំ ២០​២៣នៅចំណុចក្រុមទី០៥ ភូមិឈើទាល ឃុំសិរីមាន​ជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីលួចកាត់យកដើម ឈើក្នុងចំការរបស់ជនរងគ្រោះឈ្មោះ ឡេង ម៉េត ប្រុស អាយុ ៥៣ឆ្នាំ រស់នៅ ភូមិឈើ​ទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់​ដំ​បង ដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកម៉ាស៊ីនយន្តលួចកាត់យកឈើចំនួន០១កំណាត់រាងមូលមានប្រវែងប្រហែល២០០សង់ទីម៉ែត្រទំហ៊ំប្រមាណ៥០ សង់ទីម៉ែត្រ យកទៅបាត់ ។

នេះបើតាមអោយដឹងពីប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ទី ០៩ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ។ តាមប្រភពខាងលើដដែល បានអោយដឹងថា ពេលដឹងថាបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ដើម្បីឱ្យជួយស្រាវជ្រាវនិងរកជនសង័្សយទៅផ្តន្ទាទោសតាមច្បាប់​ ។

ហើយពេលទទួលបានព័ត៌មាននេះ និងដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង​ការ​រងផែនការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូនបានដឹកនាំកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ និងជនរងគ្រោះ បានធ្វើការស្រាវជ្រាវនិងឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយនោះបានគឺ

០១-ឈ្មោះ វែង នូច ប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ០២-ឈ្មោះ រី សីហា ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិបឹងសង្កែ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។ -*ដកហូតវត្ថុតាង៖ -ម៉ូតូចំនួន ០១ គ្រឿង ម៉ាក MSX ពណ៌ក្រហម ខ្មៅ -រទេះអូសចំនួន០១ -ម៉ាស៊ីនយន្តអារឈើរចំនួន ០១ គ្រឿង -ស្នប់សប់ចំនួន ០១ -ពិលចំនួន ០២ -ឈើរចំនួន ០១កំណាត់ធំនៅលេីរទេះស្រាប់។ តាមការសាសួរស្រាវជ្រាវ ជនសង័្សយបានឆ្លើយសារភាពថា តាមពិត (ធីមTeamsគេ)សរុបមានគ្នាចំនួន ០៤នាក់ ឯណោះក្នុង ការរៀបចំគំរោងលួចយកដើមឈើរបស់អ្នកដទៃនេះ​ ប៉ុន្តែខណៈនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ចំនួន០២នាក់ហើយ​ ប៉ះចំសុទ្ធតែ​ (មេធីម​ Teams)ឯបក្សពួក​០២​នាក់ទៀតជា(កូនធីម​ Teams)កំពុងគេចខ្លួនដែលសមត្ថកិច្ចអាចស្គាល់អត្តសញ្ញាណបាន ហើយនិងជឿជាក់ថាមិនយូរទេ (ធីមTe​a​ms)មួយនេះនឹងត្រូវបិទបញ្ចប់ក្រោយឃាត់ខ្លួនបានទាំងអស់គ្នា។ នៅពេលនេះសមត្ថកិច្ចនគរបាលរៀបចំកសាងសំ​ណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ការិយាល័យជំនាញអនុវត្តទោសទៅតាមផ្លូវច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ