• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៩ ព្រឹក

ប្រើថ្នាំញៀនលើសកម្រិតបែកគំនិតប្រចណ្ឌប្រពន្ធនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្ត ឃាត

បន្ទាយមានជ័យ÷បុរសម្នាក់សង្ស័យប្រើថ្នាំញៀនលើសកម្រិតធ្វើឲ្យបែកគំនិតប្រចណ្ឌប្រពន្ធរួចនាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតតែមិនបានសម្រេចត្រូវប្រពន្ធនិងសមត្ថកិច្ចលួងលោមឲ្យចុះនៅល្ងាចថ្ងៃទី 5 ខែកក្កដាឆ្នាំ 2023 នៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លាស្ថិតក្នុងភូមិសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។ សមត្ថកិច្ចប្រាប់ថា:បុរសខាងលើមានឈ្មោះប៉ែនសនអាយុ44ឆ្នាំចំណែកប្រពន្ធឈ្មោះតឿនសុផលអាយុ 33 ឆ្នាំកូនស្រីអាយុ6 ឆ្នាំ ដែលរស់នៅភូមិសង្កាត់ទឹកថ្លាក្រុងសិរីសោ ភ័ណ។ លោកស៊ីឌីអធិការនគរបាលក្រុងសិរីសោ ភ័ណបានប្រាប់ថា÷ក្រោយទទួលព័ត៌មានថាមានបុរសម្នាក់នាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតសម្លាប់ខ្លួននៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លាលោកស្រេងសុផលអភិបាលក្រុងសិរីសោភ័ណបាននាំកម្លាំងនគរបាលកងរាជអាវុធហត្ថទៅដល់កន្លែងកើតហេតុឃើញបុរសម្នាក់បាននាំកូនស្រីឡើងទៅលើដើមឈើកម្ពស់ប្រមាណពី4 ម៉ែត្រទៅ 5 ម៉ែត្រនៅនឹងដង្កៀបឈើដែលបម្រុងធ្វើអត្តឃាតដោយលោតឬចងក។

លោកបានបញ្ជាក់ថា:ស្ត្រីជាប្រពន្ធប្រើពាក្យសម្ដីលួងលោមថា(បងនាំកូនយើងចុះពីដើមឈើមកដីវិញមកអាណិតកូនស្រីគ្នាអត់ដឹងអីទេចាំយើងដោះស្រាយគ្នា)។ក្រោយទទួលការលួងលោមហើយប្ដីបានចុះមក ដល់ដីសមត្ថកិច្ចសួរនាំហើយយកទៅធ្វើ តេស្តរកឃើញការប្រើប្រាស់គ្រឿងញៀនទើបសុំយោបល់ប្រពន្ធយកទៅដាក់នៅក្នុងមណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន។ លោកអធិការបញ្ជាក់ថា÷តាមការទទួលព័ត៌មានពីប្រពន្ធបុរសជាប្ដីនាំកូនស្រីឡើង ដើមឈើនៅអំឡុងម៉ោង 1រហូតដល់ម៉ោង 4រៀលទើបដឹងដោយបុរសរូបនេះទូរស័ព្ទទៅប្រាប់ប្រពន្ធឲ្យមកយកសាកសពនៅលើដើមឈើក្បែរមាត់ស្ទឹងទឹកថ្លា។ពេលដឹងហើយប្រពន្ធបានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយធ្វើអន្តរាគមន៍ព្រោះប្តីប្រើប្រាស់គ្រឿងញៀនហើយប្រចណ្ឌប្រពន្ធនាំកូនឡើងដើមឈើគំរាមធ្វើអត្តឃាតលោតឬចងករសម្លាប់ខ្លួន។ ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា÷ប្ដីរបស់គាត់គឺជាប្ដីក្រោយដែលបានគ្នារយៈពេលជាង 8ឆ្នាំបានកូនស្រី1អាយុ 6 ឆ្នាំនិងមានកូនដើមពេញវ័យ។នៅពេលដែលម្ដាយមិននៅផ្ទះកូនស្រីតែងតែខ្លាចឪពុកចុងមិនហ៊ានចូលផ្ទះព្រោះប្តីចុងរបស់គាត់ពេលប្រើប្រាស់គ្រឿងញៀនតែងតែវ៉ៃធ្វើបាបរូបគាត់និងកូនគំរាមហើយប្រចណ្ឌប្រពន្ធដាក់អ្នកនេះអ្នកនោះរហូតដល់ប្រើហិង្សាដាក់ប្រពន្ធនិងកូនស្រីទើបសម្រេចឲ្យសមត្ថកិច្ចយកទៅដាក់មណ្ឌលកែប្រែដើម្បីបន្សាបគ្រឿងញៀន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ