• ច័ន្ទ ២៩ មេសា ២០២៤ ១៣:១១ ល្ងាច

ថ្ងៃ 5 កក្កដានេះមានយានយន្តល្មើសចំនួន 4 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ 39

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សា ធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរ ណ៍ផ្លូវគោកនៅថ្ងៃទី 5 ខែកក្កដាឆ្នាំ 2023 បានឲ្យដឹងថាចំនួនគោលដៅសរុប4គោល ដៅមានយានយន្តចូលគោលដៅ4 គ្រឿងម៉ូតូ 0 គ្រឿងក្នុងនោះរកឃើញមានយាន យន្តល្មើសសរុបចំនួន 4 គ្រឿងមានម៉ូតូចំនួន0គ្រឿងត្រូវបានផាកពិន័យតាមអនុ ក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ ជាមួយគ្នានេះយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 5 ខែកក្កដាឆ្នាំ 2023 បណ្ដាលឲ្យមនុស្សស្លាប់3នាក់របួសធ្ងន់8នាក់និងស្រាល2នាក់។ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 13 នាក់គឺកើត ឡើងដោយសារការប៉ះទង្គិចគ្នាចំនួន6លើក មានកត្តាល្បឿន 3 លើកមិនគោរពសិទ្ធិ1 លើកបត់គ្រោះថ្នាក់1លើកមិនប្រកាន់ស្តាំ1 លើកនិងស្រវឹង1លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ