• ច័ន្ទ ២៩ មេសា ២០២៤ ១១:២២ ព្រឹក

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2024 រំពឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ 6.6%

ភ្នំពេញ÷ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថាសម្រាប់ឆ្នាំ2024ខាងមុខនេះសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់6,6% ដោយសារការរំពឹងទុកការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាង ក្រៅនិងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគនិងពាណិជ្ជកម្មស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុកនៅបន្តរក្សាបាននូវនិន្នាការកំណើនល្អជាវិជ្ជមាន។ ជាក់ស្តែងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញបានបង្ហាញក្របខណ្ឌគោលនយោបាយហិរ ញ្ញវត្ថុនិងគោលនយោបាយហិរញ្ញវត្ថុសាធា រណៈសម្រាប់ការគ្រប់គ្រងឆ្នាំ 2024 ជុំវិញវិស័យសេដ្ឋកិច្ចក្នុងឆ្នាំ 2023 នេះសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានឡើងវិញថានឹងស ម្រេចបានកំណើនក្នុងអត្រា5,6%ដោយអនុវិស័យគាំទ្រកំណើនមានការប្រែប្រួលបើធៀបនឹងការរំពឹងទុកកាលពីដើមឆ្នាំ។

ចំ ណែកសេដ្ឋកិច្ចកម្ពុជាឆ្នាំ 2024 វិញត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ 6,6%ស្របពេលការអនុវត្តក្រប ខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការនៅជាមួយ កូវីដ-19 តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ2021-2023។ ជាមួយគ្នានោះការបន្តអនុវត្តន៍គោលន យោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ 2021-2030និងការដាក់ពង្រាយអ្នកជំ នាញកសិកម្មគ្រប់ឃុំទូទាំងប្រទេសដើម្បីជួយប្រជាកសិករនឹងជួយជំរុញកំណើនជារួមតាមរយៈការធ្វើទំនើបកម្មកសិកម្មកម្ពុជាឲ្យកាន់តែមានភាពប្រកួតន្រជែង,បរិយាបន្ននិងភាពធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ។

សូមជម្រាបថាក្នុងឆ្នាំ 2023 នេះវិស័យឧស្សាហកម្មរាជរដ្ឋាភិបាលរំពឹងថានឹងស ម្រេចបានកំណើន5,0%ដោយសារការថមថយកំណើនអនុវិស័យកាត់ដេរនិងការបន្តកំណើនទាបនៃអនុវិស័យសំណង់ខណៈ ដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អប្រសើរ។សម្រាប់ឆ្នាំ 2024 វិញវិស័យឧស្សាហកម្មនេះត្រូវបានព្យាករថាសម្រេចបានកំណើនក្នុងអត្រា 8,5%ទ្រទ្រង់ដោយកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេនិងកម្មន្តសាលមិនមែនកាត់ដេរខណ:ដែលអនុវិស័យសំណង់បន្តសម្រេចបានកំណើនទាបជាងនិន្នាការមុនវិបត្តិជំងឺកូវីដ-19។ ចំណែកវិស័យសេវាកម្មវិញក៏ត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើងក្នុងអត្រា8,1% ក្នុងឆ្នាំ 2023 និង 6,9%ក្នុងឆ្នាំ 2024 ដោយការបន្តកើនឡើងនូវសកម្មភាពក្នុងអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាននិងសេវាកម្មគាំទ្រផ្សេងទៀតដូចជាអនុវិស័យលក់ដុំ-រាយនិងអនុវិស័យដឹកជញ្ជូននិងគមនាគមន៍ខណៈដែលអនុវិស័យអចល នទ្រព្យរំពឹងថានៅបន្តសម្រេចបានកំណើនទាបជាងនិន្នាការធម្មតា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ