• ច័ន្ទ ២៩ មេសា ២០២៤ ០៤:១១ ព្រឹក

ចាប់បានមុខសញ្ញាប្លន់យ៉ាងសកម្មចំនួន០៥នាក់ នៅខេត្តកណ្តាល

តាមប្រភពពត័មានពីស្នងការនគរបាលខេត្តកណ្តាលបានអោយដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានធ្វើការបង្ក្រាបករណី៖ លួចមានស្ថានទម្ងន់ទោស (ធាក់វាយប្លន់យកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។

១-ឈ្មោះ បុរី គឹមហំ ហៅ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក រយៈពេល០២ឆ្នាំ ពីបទៈ លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីឆ្នាំ២០១៨) ២-ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ ហៅ ជុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ +អ្នកទាំងពីរខាងលើ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល

៣-ឈ្មោះ ខុន សឹងហាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ៤-ឈ្មោះ នី សុខឡៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល

៥.ឈ្មោះ ធឿន លីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល

វត្ថុតាងចាប់យករួមមាន

-ម៉ូតូ ចំនួន ០៦គ្រឿង ៖ 

១.ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

២.ម៉ាក HONDA Scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ កណ្ដាល 1JF-1563 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

៣.ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនរងគ្រោះ)។

៤.ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-7844 (ជារបស់ជនរងគ្រោះ)។

៥.ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ (របស់ជនរងគ្រោះ)។

៦.ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ (របស់ជនរងគ្រោះ)។

-កាំបិតប៉័ងតោចំនួន ០៣។

-ដាវ ០១។

-ពូថៅ ០១។

-ដែកបំពង់មូល ច្នៃជាដំបងពីរកំណាត់ ០១។

-ជំពាម ចំនួន ០២។

-គ្រាប់ឃ្លី មួយចំនួន។

-ដង្កាប់ ចំនួន ០២។

-កូនសោរ ចំនួន ០៤។

-ទួណឺវីស ០១។

-ខ្នងម៉ូតូ ប្រភេទកាំបន្ទះ ពណ៌ស ០១គូ។

-ក្បាំងម៉ូតូប្រភេទសង់ ពណ៌ខ្មៅ ចំនួន ០៣គូ។

-សំបកកង់ម៉ូតូ ០១គូ។

-ពោះវៀនម៉ូតូ ០១។

-ផ្លាកក ម៉ូតូសង់ ០១។

-គម្របច្រវ៉ាក់ ម៉ូតូសង់ ០១។

-ចង្អើរកណ្ដាល ម៉ូតូសង់ ០៣។

-ចង្អើរមុខ ម៉ូតូសង់ ០១។

-សន្ទះកាទែ ម៉ូតូសង់ ០៥។

-កញ្ចក់ម៉ូតូឆ្លុះមើលក្រោយ ម៉ូតូសង់ ០៣គូ។

-ម៉ារ៉ាវេន ម៉ូតូសង់ ០២។

-ផ្លាកលេខ ចំនួន ០៣។

សភាពនៃរឿងហេតុ

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញទៅផ្ទះនៅឃុំព្រែកអំបិល ។ លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៣នាក់ (១.ឈ្មោះ បុរី គឹមហំ ហៅ ហុង ២.ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ និង ៣.មិនស្គាល់អត្តសញ្ញាណ) បានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream ដេញតាមជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង ព្យាយាមលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែថាចោរៗ ក៏ត្រូវបានឈ្មោះ ហ៊ សុខម៉ិញ នៅក្បែរនោះរត់ជួយដេញចាប់ឃាត់ខ្លួនបានជនសង្យ័យឈ្មោះ ឡុង ចន្ទ័បូរឬទ្ធិ ចំណែកជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន រីឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង និងឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ រួចមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០៣នាក់បន្ថែមទៀត។

គួរបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខាងលើ ធ្លាប់ធ្វើសកម្មភាពធាក់ វ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន២៥លើកមកហើយ (នៅស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ ក្រុងតាខ្មៅ និងស្រុកខ្លះក្នុងខេត្តតាកែវ )។

សកម្មភាពចុងក្រោយធ្វើនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ធ្វើសកម្មភាពនៅឃុំព្រែកគយ និងឃុំទឹកវិល ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង។ នៅពេលធ្វើសកម្មភាពបានយកម៉ូតូទាំងនោះទៅលក់ឲ្យបុរសមិនស្គាល់អត្តសញ្ញាណនៅខេត្តតាកែវ និង ជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួន និងចាប់យក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការទៅតាមនីតិវិធី ។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ