• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៩ ព្រឹក

មិនដឹងចូលចិត្តរឿងអីដកកាំភ្លើងខ្លីបាញ់ឡើងលើជាច្រើនគ្រាប់

ភ្នំពេញ÷ជនជាតិចិនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្រោយដកកាំ ភ្លើងខ្លីបាញ់មេឃជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំកាលពីវេលាម៉ោង3និង50នាទីទៀបភ្លឺឈានចូលថ្ងៃទី 5ខែកក្កដាឆ្នាំ2023ស្ថិត នៅផ្លូវបេតុងទល់មុខព្រលានយន្តហោះក្នុងសង្កាត់កាកាប2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញជនជាតិចិនម្នាក់ដើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងខណ:មកដល់ចំណុចកើតហេ តុមិនដឹងតូចចិត្តរឿងអីក៏ដកកាំភ្លើងខ្លីបាញ់ឡើងលើជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះរត់ជាន់ជើងគ្នានិងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានចុះធ្វើអន្តរាគមន៍ឃាត់ខ្លួនយកទៅសួរនាំភ្លាមៗនិងដកហូតកាំភ្លើងខ្លី1ដើមម៉ាកK54។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ