• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៧ ព្រឹក

ករណីប្រជាពលរដ្នៅខេត្តព្រះវិហារ​ ដើរព្រៃរុករកបន្លែផ្លែឈើបានជាន់មីនផ្ទុះបណ្តាលឲ្យដាច់កជើងខាងស្តាំ​

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្នំណងទឹម ស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីប្រជាពលរដ្ឋដើរព្រៃរុករកបន្លែផ្លែឈើបានជាន់មីនផ្ទុះបណ្តាលឲ្យដាច់កជើងខាងស្តាំ ជនរងគ្រោះឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៧នាក់ ស្រី៤នាក់រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់​លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ វាអាចបណ្តាលអោយរបួស ពិការ ស្លាប់គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ