• ច័ន្ទ ២៩ មេសា ២០២៤ ១៤:១៧ ល្ងាច

ត្រីមេពូជធំៗរួមទាំងប្រភេទត្រីជិតផុតពូជនៅដងទន្លេមេគង្គលើត្រូវបានគេនេសាទមកលក់លើទីផ្សារខេត្តស្ទឹងត្រែង

ស្ទឹងត្រែង÷បើទោះជាដល់រដូវនេសាទក៏ ដោយក៏គេសង្កេតឃើញប្រភេទត្រីកម្រនិងត្រីមេពូជធំៗពងពេញពោះត្រូវបានគេនេសា ទយកមកដាក់លក់លើទីផ្សារខេត្តស្ទឹងត្រែង ខណ:ដែលភាគច្រើនជាអាជីវករប្រមូលទិញយកទៅកាន់ទីផ្សារប្រទេសជិតខាងនិងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។ នៅដើមខែកក្កដានេះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេមេគង្គឡើងពពួកត្រីដែលរស់នៅតាមដងទន្លេមេគង្គលើជាប្រភេទកម្រនិងត្រីមេពូជធំៗពងពេញៗពោះមានដូចជាត្រីក្អែក,ត្រីតានេល,ត្រីប្រា,ត្រីពោ,ត្រីដំរី,ត្រី ឆ្កោក,ត្រីកេះ,ត្រីប៉ារ៉ា,ត្រីព្រួល,ត្រីខ្លានិងត្រីជាច្រើនប្រភេទទៀតត្រូវអ្នកនេសាទចាប់យកមកលក់ហើយគេឃើញលក់ជាចំហនៅតាមបណ្តាផ្សារនានាក្នុងខេត្តស្ទឹងត្រែងពាក់ ព័ន្ធក្នុងករណីខាងលើនេះមន្ត្រីជលផលបានឲ្យដឹងថាក្រុមមន្ត្រីជលផលជារៀងរាល់

ថ្ងៃបានចុះល្បាតនៅតាមដងទន្លេមេគង្គបានប្រទះឃើញជនខិលខូចនៅតែលបលួចប្រើឧបករណ៍នេសាទខុសច្បាប់។ពេលសមត្ថ កិច្ចចុះបង្ក្រាបពួកអ្នកនេសាទល្មើសច្បាប់ទាំងនោះបើកទូករត់គេចបន្សល់ទុកវត្ថុតាងល្មើសជាច្រើនត្រូវបានកម្លាំងជំនាញប្រមូលបានយកមកបំផ្លាញចោលជាច្រើនលើកច្រើនសា។ លោកស្រីសមវិចិត្រនាយខណ្ឌជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានឲ្យដឹងថានៅក្នុងខែមិថុនាកន្លងទៅនេះក្រុមអភិរក្សត្រីមេពូជបានចុះបង្ក្រាបបទល្មើសចំនួន70លើកបង្ក្រាបបានករណីល្មើសចំនួន 20ករណីដកហូតបានមងជិត3000ម៉ែត្រឧបករណ៍ឆក់1គ្រឿង, ទូកឈើចំនួន1គ្រឿង,ម៉ាស៊ីនចំនួន1គ្រឿង ,ខ្សែកាបភ្ជាប់ខ្សែភ្លើងប្រវែង2ម៉ែត្រចំនួន1 ខ្សែនិងដាយប្រវែង 30 ម៉ែត្រ។រីឯមនុស្សឃាត់ខ្លួនបាន11នាក់យកមកធ្វើការអប់រំ។

លោកនាយខណ្ឌអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ថាបើស្រឡាញ់ធនធានជីវៈចម្រុះដែលមាននៅតាមដងទន្លេមេគង្គប្រជាអ្នកនេសាទាំងអស់ត្រូវមានឆន្ទៈកុំប្រើឧបករណ៍នេសាទខុសច្បាប់មិនថានៅរដូវបិទបើកនេសាទនោះទេគឺច្បាប់ហាមឃាត់។ លោកនាយខណ្ឌពន្យល់ថាបញ្ហានេះមន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាពហើយភាគីពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗព្រោះកន្លងមកមន្ត្រីជលផលបានដកហូតនូវឧបករណ៍ឆក់និងបានការឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តន៍តាម ផ្លូវច្បាប់បញ្ជូនទៅតុលាការផងដែរ។ បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមើលឃើញថាសកម្មភាពនេសាទល្មើស ច្បាប់ហាក់ដូចជាមិនញញើតចំពោះសមត្ថ កិច្ចនោះឡើយផ្ទុយទៅវិញពួកគេធ្វើសកម្ម ភាពជាចំហហាក់ដូចជាមានការឃុបឃិតគ្នាក្នុងចន្លោះប្រហោងណាមួយជាមួយសមត្ថ កិច្ចជំនាញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ