• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៨ ព្រឹក

Update ព័ត៌មាន គិតត្រឹមថ្ងៃទី៣ ខែកក្កដានេះ មានជនរងគ្រោះសរុប១០នាក់បានស្លាប់ ក្នុងករណីពុលស្រា នៅខេត្តរតនគិរី

ខេត្តរតនគិរី៖ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តរតនគិរីនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីពុលស្រា របស់កម្មករនិយោជិតដែលធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្តូងមាស ស្ថិតនៅភូមិ៣ ឃុំស្រអង្គង ស្រុកកូនមុំ ខេត្តរតនគិរី។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីមន្ទីរបានទទួលដំណឹង អំពីករណីសង្ស័យពាក់ព័ន្ធនឹងការពុលស្រា របស់កម្មករនិយោជិតធ្វើការនៅក្រុមហ៊ុន ហ័ង អាញ អណ្ដូងមាស ស្ថិតនៅភូមិ៣ ឃុំស្រែអង្គង ស្រុកកូនមុំ ខេត្តរតនគិរី កាលពីវេលាម៉ោង៧:០០នាទីព្រឹក

ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ មន្ទីរបានចុះត្រួតពិនិត្យនិងស្រាវជ្រាវករណីនេះភ្លាមៗ ដោយសហការបានជាមួយអាជ្ញាធរ មានសមត្ថកិច្ច និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងបានណែនាំក្រុមហ៊ុនឱ្យចាត់វិធានការសុវត្ថិភាព និងសុខភាពការងារ បន្ថែមជាបន្ទាន់ ដើម្បីបង្ការហានិភ័យដល់កម្មករនិយោជិតពាក់ព័ន្ធ។ យោងតាមលទ្ធផលជាផ្លូវការ កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានបញ្ជាក់ដោយអង្គភាពជំនាញសុខាភិបាលថា ករណីដែលបានកើតឡើងជាបន្តបន្ទាប់ខាងលើ គឺជាករណីពុលស្រាដែលត្រូវបានដាក់លក់នៅ តាមទីតាំងក្បែរក្រុមហ៊ុន។

គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានជនរងគ្រោះសរុបចំនួន ១១នាក់ បានបាត់បង់ជីវិតចំនួន ១០ នាក់ ក្នុងនោះមានកម្មករនិយោជិតចំនួន ០៥នាក់ បើទោះបីជាមានការខិតខំប្រឹងប្រែងជួយអន្តរាគមន៍សង្គ្រោះពីគ្រប់អាជ្ញាធរមានសមត្ថកិច្ចនិងអង្គភាពពាក់ព័ន្ធ។ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងការអាណិត ស្រឡាញ់ជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ព្រមទាំងសូមជូនពរដល់កម្មករនិយោជិត រងគ្រោះឆាប់បានជាសះស្បើយ។ មន្ទីរនឹងសហការជាមួយបេឡាជាតិសន្តិសុខសង្គម ដើម្បីបន្តជួយដោះស្រាយទុក្ខ លំបាករបស់កម្មករនិយោជិ

អត្ថបទពេញនិយម

ពត៍មានថ្មីៗ