• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៨ ព្រឹក

ស្លាប់3នាក់និងរងរបួស 11 នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ចេញដោយនាយកដ្ឋានគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី3ខែកក្កដាឆ្នាំ2023នេះបណ្ដាលឲ្យមនុស្សស្លាប់3នាក់របួសធ្ងន់ 5នាក់និងស្រាល 6 នាក់។ ប្រភពដដែលបានបញ្ជាក់ថាក្នុងករណីគ្រោះ ថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 14 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 9 លើកមានកត្តាល្បឿន2លើកមិនគោរពសិទ្ធិ2លើកមិនប្រ កាន់ស្តាំ2លើកបត់គ្រោះថ្នាក់1លើកនិង ងងុយ1លើក។ ជាមួយគ្នានេះតាមរបាយការណ៍ពីនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់ការធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្តីពីចរា ចរណ៍ផ្លូវគោកនៅថ្ងៃទី 3 ខែកក្កដានេះបានឲ្យដឹងដែរថា÷ចំនួនគោលដៅសរុប 5គោល ដៅមានយានយន្តចូលគោលដៅចំនួន 4 គ្រឿងម៉ូតូ0គ្រឿងក្នុងនោះរកឃើញយន្តល្មើស4 គ្រឿងមានម៉ូតូ0គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ. បកនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តន៍តាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យ យានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ