• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៤ ព្រឹក

ករណីឆ្លងចរន្តអគ្គិសនីឆេះខារ៉ាអូខេ និងសណ្ឋាគារ 6969 ឃីស ក្នុងសង្កាត់ផ្សារដេប៉ូទី១ ស្លាប់០៨នាក់

(ភ្នំពេញ)៖​ ខារ៉ាអូខេ​ និងសណ្ឋាគារ​ យីហោ​ ​6969 ឃីស​ អ៉ិនធេីធេនមិន​ ឯ.ក មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះនៅជាន់ទី៥​ ក្នុងនោះបានបណ្តាលឲ្យខូចខាតអស់សម្ភារៈមួយចំនួន​ និងមនុស្សប្រុសស្រី​ ០៨នាក់បានស្លាប់។ ហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ៥និង១០នាទីល្ងាច ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២៣ ដែលសិ្ថតនៅចំណុចផ្លូវ២០៦ ក្រុម៤៤​ ភូមិ១០​ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រាប់ឲ្យដឹងថា​ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋធ្វេីការរាយការណ៍មកកាន់លេខទូរស័ព្ទ​ Hotline របស់ការិយាល័យ​ថា​ មានករណីអគ្គិភ័យកំពុងឆាបឆេះខារ៉ាអូខេ​ និងសណ្ឋាគារ​ យីហោ​ ​6969 ឃីស​ អ៉ិនធេីធេនមិន​ ឯ.ក​ យ៉ាងសន្ធោសន្ធៅ​ ភ្លាមៗនោះ​ លោកក៏បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ​ ធ្វេីការចេញជួយអន្តរាគមន៍ភ្លាមៗ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានបន្តថា​ ដោយនៅក្នុងប្រតិបត្តិការខាងលេី​នេះ​ ដោយសារតែស្ថានភាពទីតាំងខារ៉ាអូខេ​ និងសណ្ឋាគារ​ មានផលលំបាក​ជាច្រេីន​ ក្នុងការជួយសង្គ្រោះអន្តរាគមន៍ទាន់ពេលវេលា​ កត្តាទាំងនេះបានធ្វើឲ្យមន្ត្រីជំនាញទាំងអស់ពិបាកនៅក្នុងប្រតិបត្តិការជួយសង្គ្រោះ​ ជាក់ស្ដែង​ ដោយនៅក្នុងរង្វង់ប្រតិបត្តិខាងលើនេះ​ ដោយសារតែស្ថានភាពខាងក្នុងមានផ្សែងជាតិពុលខ្លាំង​ ពិបាកក្នុងការចូលជួយសង្គ្រោះមនុស្ស។

ទោះបីជាយ៉ាងណា​ ក៏កម្លាំងសមត្ថកិច្ចជំនាញរបស់យេីងនៅតែបន្តខិតខំជួយសង្គ្រោះដែល​ តែដោយសារតែស្ថានភាពខាងក្នុងពិបាក​ ហេីយកម្លាំងសមត្ថកិច្ចក៏បានប្រើប្រាស់បំពង់ខ្យល់អុកស៊ីសែន​ ហៅកាត់ថា​ (SCBA)​ ក្នុងប្រតិបត្តិការនេះផងដែរ។ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បន្តទៀតថា​ ហេតុការណ៍​អគ្គិភ័យដែលឆាបឆេះខារ៉ាអូខេ​ និងសណ្ឋាគារ​ យីហោ​ ​6969 ឃីស​ អ៉ិនធេីធេនមិន​ ឯ.ក នៅជាន់ទី៥​ ខាងលេីនេះ​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី​ ហើយក្នុងនោះធ្វើឲ្យខូចខាតឆេះខូចខាតសម្ភារៈមួយចំនួន​ ក្នុងនោះបណ្តាលឲ្យមនុស្សចំនួន០៨នាក់ស្លាប់​ (​ស្រី​ចំនួន​ ១នាក់​,​ ភេទទី៣​ ចំនួន​ ២នាក់​)​ ក្នុងនោះជាប្រភេទសំណង់​ ថ្មបេតុង​ (៣០ម៉ែត្រ​​ គណុ​ ៣០ម៉ែត្រ)​។ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់ថា​ នៅក្នុងប្រតិបត្តិការខាងលេីនេះ​ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វេីការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង​ ៨និង៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល

អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយក្នុងនោះ​ កម្លាំងសមត្ថកិច្ចជំនាញ​បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១២គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន​ ២២គ្រឿង ប្រើប្រាស់ទឹកអស់​ ៨៨ឡាន​ ស្មេីរនឹង​ ៣៥២ម៉ែត្រ​គូប,​ រថយន្តជំនួយមកពីទីក្រុងអូឡាំព្យា​ ចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៦ឡាន​ ស្មេីរនឹង​ ២៤ម៉ែត្រគូប,​ ទីក្រុងជ្រោយចង្វារ​ ចំនួន​ ០៥គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១៥ឡាន​ ស្មេីរនឹង​ ៦០ម៉ែត្រគូប​ និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ