• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៣ ព្រឹក

ត្រីកាហោ ត្រីក្បាលឡានឬត្រីគល់រាំងជាមច្ឆាជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ÷ត្រីគល់រាំង(Catlocarpiosiamensis)មច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាឈ្មោះជាភាសាជាតិត្រីកាហោឬត្រីក្បាលឡានឬត្រីគល់រាំង។វាមានឈ្មោះវិទ្យាសា ស្ត្រ"Catlocarpiosiamensis"និងឈ្មោះជាភាសាអង់គ្លេស"Giant Mekong Barb"។វាជាប្រភេទត្រីមានទំ ហំធំជាងគេនៅកម្ពុជា។វាអាចមានទម្ងន់ពី 150-300 គីឡូក្រាមនិងប្រវែងដងខ្លួន2- 3ម៉ែត្រជាប្រភេទត្រីមានស្រកាធំៗគ្រដណ្ដប់លើផ្ទៃដងខ្លួនទាំងមូលលើកលែងតែផ្នែកក្បាលនិងព្រុយប៉ុណ្ណោះ។ពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញមាន2ពណ៌ដាច់ដោយឡែកពីគ្នាស្រកាដែលនៅលើឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់។

ប្រភេទត្រីនេះត្រូវការពារដោយច្បាប់លេខ33 ក្រ.ច.ស្ដីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក2មា ត្រា18 បច្ចុប្បន្ន។បច្ចុប្បន្ននេះនាយកដ្ឋានជលផលបានណែនាំនិងលើកទឹកចិត្តដល់ស្ថានីយ៍ភ្ញាស់និងបង្កាត់ពូជត្រីនានាឲ្យធ្វើ ការសិក្សាស្រាវជ្រាវភ្ញាស់និងបង្កាត់ប្រភេទពូជត្រីនេះដើម្បីចូលក្នុងដែនទឹកធម្មជាតិនិងធ្វើវារីវប្បកម្ម។ចាប់តាំងពីឆ្នាំ2000មកនាយយកដ្ឋានជលផលបានសហការជា មួយគម្រោងគ្រប់គ្រងនេសាទបានដោយដសក់សញ្ញាសម្គាល់ដើម្បីតាមដានចរាចរនិងការលូតលាស់របស់វា។ត្រីគល់រាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណា ចក្រកម្ពុជាយើង។

គេឃើញមានរស់នៅតាមដងទន្លេមេគង្គជាពិសេសសម្បូរជាងគេនៅបឹងទន្លេសាល។រូបភាពប្រភេទត្រីនេះត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើ ប្រាង្គប្រាសាទអង្គរវត្ត។គេនិយមយកស្រកា ត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជា ប្រិយខ្មែរយើង។បើប្រៀបធៀបទៅនឹងប្រ ភេទត្រីក្នុងស្រុកផ្សេងទៀតត្រីគល់រាំងមានមាឌធំជាងគេនៅក្នុងប្រទេសកម្ពុជាហើយស្លូតពុំដេញចាប់ប្រភេទត្រីផ្សេងទៀតជាអាហារឡើយ។សាច់របស់វាមានរសជាតិឆ្ងាញ់ប្រជាជននិយមចូលចិត្តបរិភោគ។បច្ចុប្បន្ននេះយើងបាននិងកំពុងជំរុញដល់ស្ថានីយ៍ភ្ញាស់បង្កាត់នានាឲ្យព្យាយាមស្រាវ

ជ្រាវភ្ញាស់ផលិតពូជត្រីនេះដើម្បីផ្សព្វផ្សាយឲ្យប្រជាកសិករយកទៅចិញ្ចឹមព្រោះវាងាយស៊ីចំណីធម្មជាតិឆាប់ធំនិងអាចរក្សាពូជរបស់វាបាន។ទន្ទឹមនឹងនេះដែរយើងបានបង្កើតតំបន់ការពារអន្លង់ត្រីជាច្រើននៅតាមដងទន្លេមេគង្គដើម្បីអភិរក្សពូជត្រីដ៏ជិតផុត ពូជនេះ។វាជាប្រភេទត្រីមានប្រសិទ្ធភាពសេ ដ្ឋកិច្ចខ្ពស់សម្រាប់ការផ្សព្វផ្សាយឲ្យប្រជា កសិករចិញ្ចឹមព្រោះវាងាយជាចំណីធម្មជាតិនិងឆាប់ធំនិងជាប្រភេទជិតផុតពូជដែលអង្គការអភិរក្សពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានការចាប់អារម្មណ៍ជួយផ្ដល់ជំនួយការពារថែរក្សាប្រភេទត្រីនេះឲ្យខាងតែបាន។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ