• ច័ន្ទ ២៩ មេសា ២០២៤ ០៨:១០ ព្រឹក

ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធលួចថតរូបនារីកំពុងងូតទឹក

ស្ទឹងត្រែង÷កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក្រោមការបញ្ជារបស់លោកឧត្ត មសេនីយ៍ត្រីអៀងវ៉ាន់ឌីបានឃាត់ខ្លួនជន សង្ស័យម្នាក់ក្រោយធ្វើសកម្មភាពលួចថត រូបនារីម្នាក់ដែលស្នាក់នៅបន្ទប់ជួលជាប់គ្នាពេលនាងកំពុងងូតទឹក។ លោកឧត្តមសេនីយ៍ត្រីអៀងវ៉ាន់ឌីបានប្រាប់ឱ្យដឹងនៅថ្ងៃទី 2ខែកក្កដាឆ្នាំ2023 នេះថាការចាប់ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី 30 ខែមិថុនាឆ្នាំ2023 តាមពាក្យ បណ្ដឹងរបស់ស្ត្រីម្នាក់។ ក្រោយទទួលពាក្យបណ្ដឹងភ្លាមកម្លាំងមូល ដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងដឹកនាំដោយវរសេនីយ៍ទោសៅវុត្ថាមេបញ្ជាការក្រុងបានចុះដល់កន្លែងកើតហេតុស្ថិតក្នុងភូមិព្រែកសង្កាត់ស្ទឹងត្រែងនិងចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសូវីឡា(ហៅប្រុស) អាយុ39ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនមានទីលំនៅនៅភូមថ្មីឃុំក្រឡាស្រុកកំពង់សៀមខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ។ ជនសង្ស័យបានធ្វើសកម្មភាពយកទូរស័ព្ទដៃលួចថតរូបតាមប្រឡោះប្រហោងជញ្ជាំងជាប់ដំបូលខណៈពេលដែលនារីម្នាក់កំពុងងូតទឹកក្នុងបន្ទប់។ភ្លាមនោះជនរងគ្រោះក្រឡេកមើលទៅលើស្រាប់តែឃើញទូរស័ព្ទកំពុងថតខ្លួនក៏ស្រែកហៅឲ្យប្អូនប្រុសជីដូន មួយទៅចាប់យកទូរស័ព្ទពីជនសង្ស័យហើយរាយការណ៍ជូនសមត្ថកិច្ច។

តាមចម្លើយជនសង្ស័យបានសារភាពថាខ្លួនធ្លាប់បានថតរូបភាពជនរងគ្រោះអាក្រាតកាយពេលងូតទឹកនោះបាន 2 លើករួចមកហើយ។តាមការស្រាវជ្រាវទូរសព្ទដៃរបស់ជនសង្ស័យប្រទះឃើញរូបភាពអាក្រាតកាយរបស់ជនរងគ្រោះត្រូវបង្ហោះចូលក្នុងគ្រុបរបស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់និងរក្សាទុកក្នុងអង្គភាពកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្ថា ប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ