• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៤ ល្ងាច

ក្រសួងសុខាភិបាល÷ឈប់សម្រាកនូវការចាក់វ៉ាក់សាំងកូវីដ-19 ចំនួន 3 ថ្ងៃក្នុងអំឡុ ងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី 7

ភ្នំពេញ÷នៅល្ងាចថ្ងៃទី 30 ខែមិថុនាឆ្នាំ 2023ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីការឈប់សម្រាកនូវការចាក់ដាក់សាំងកូវីដ-19ចំនួន 3 ថ្ងៃក្នុង អំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រសម្រាប់នីតិកាលទី7នៃរដ្ឋសភានៅថ្ងៃទី23ខែកក្កដាឆ្នាំ2023។ យោង÷សេចក្តីសម្រេចនៃ 46សសរចុះថ្ងៃទី 29ខែមិថុនាឆ្នាំ 2022 របស់រាជរដ្ឋា ភិបាលកម្ពុជាស្ដីពីការប្រកាសកាចលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី 7 នៃរដ្ឋសភា។ -ចំណើរឯកភាពដ៏ខ្ពង់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចុះថ្ងៃទី 29ខែមិថុនាឆ្នាំ 2023លើលិខិតរបស់គណៈប្រចាំការនៃគ.ប.កចុះថ្ងៃទី 28 ខែមិថុ នាឆ្នាំ 2023។ សេចក្តីដូចមានចែងក្នុងយោងខាងលើគ.វ.ក-19សូមជម្រាបជូនបងប្អូនប្រជាពល រដ្ឋមន្ត្រីរាជការ,កម្មករ,កម្មការិនី,សិស្ស,និ ស្សិតនៅទូទាំងប្រទេសឲ្យបានជ្រាបថា÷ការផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-19នៅទូទាំងប្រ ទេសនឹងត្រូវបានអនុញ្ញាតឲ្យសម្រាកចំនួន3ថ្ងៃចាប់ពីថ្ងៃទី22ដល់ថ្ងៃទី24ខែកក្កដាឆ្នាំ2023ដើម្បីបង្កលក្ខណ:ងាយស្រួលក៏ដូចជាទុកពេលវេលាឲ្យមន្ត្រីសុខាភិបាលនិងប្រជាពលរដ្ឋក្នុងការត្រៀមខ្លួននិងទៅចូលរួមបោះឆ្នោតឲ្យបានច្រើនកុះករនៅថ្ងៃទី23ខែកក្កដាឆ្នាំ2023ខាងមុខនេះ។ការចាក់វ៉ាក់សាំងកូវីដ-19ជូនប្រជាជននឹងត្រូវដំណើរការចាប់ពីថ្ងៃទី 25 ខែកក្កដាឆ្នាំ 2023 ដោយក្រុមការ ងារនឹងរៀបចំឲ្យបានរួចរាល់ដើម្បីធានាបានថាប្រជាជនអាចមកចាក់វ៉ាក់សាំងវិញបាននៅថ្ងៃទី 25 ខែកក្កដានេះ។អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជា ពលរដ្ឋ,មន្ត្រីរាជការ,កម្មករ,កម្មការិនី, សិស្ស,និស្សិតទាំងអស់េជ្រាបជាព័ត៌មាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ