• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៦ ព្រឹក

សម្ដេចតេជោបានអំពាវនាវដល់ម្ចាស់រោងចក្រទទួលយកកម្មករ-កម្មការិនីរោងចក្រមានពិការភាពផង!

ភ្នំពេញ÷នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណប្រាំ6868 នាក់មកពីរោងចក្រសហគ្រាសចំនួន10 ក្នុងខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី 30 ខែមិថុនាឆ្នាំ 2023 សម្ដេចតេជោបានអំពាវនាវដូច្នេះថា"រោងចក្រខ្លះបានទទួល យកកម្មករ-កម្មការិនីរោងចក្រជាពិការប៉ុន្តែរោងចក្រខ្លះមិនទាន់យកដែរសូមជួយយកជនពិការ"។ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានអំពាវនាវឲ្យម្ចាស់រោងចក្រឬស ហគ្រាសទាំងអស់ទទួលយកកម្មករនិងកម្មការិនីរោងចក្រដែលមានពិការភាពឲ្យចូលបម្រើការងារ។ នាយករដ្ឋមន្ត្រីរំភើបដែលបានឃើញវីដេអូបទសម្ភាសន៍ជាមួយកម្មករ-កម្មការិនីរោង ចក្រជនមានពិការភាពដែលពួកគេមានក្តីរីករាយដែលបានចេញមុនម៉ោង 15 នាទីក្រោយពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យកម្មករ-កម្មការិនីរោងចក្រជនមានពិការភាពឬស្ត្រីមានផ្ទៃពោះបានចេញមុនម៉ោង។ សម្ដេចតេជោហ៊ុនសែនបានប្រកាសអប អរសាទរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលតែងតែមានភក្តីភាពដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះ ឆ្នោតទាំងអស់ឈ្នះភ្លូកទឹកភ្លូកដី។ សម្ដេចតេជោហ៊ុនសែនបានប្រកាសអំពាវ នាវឲ្យរួមគ្នាខិតខំរក្សានូវសន្តិភាពនិងស្ថិរ ភាពនយោបាយដើម្បីបង្កើនការអភិវឌ្ឍនិងវិនិយោគនៅកម្ពុជាស្របតាមគោលនយោ បាយរក្សាចាស់បង្កើនថ្មីលើការទាក់ទាញវិ និយោគិនមកកាន់កាន់កម្ពុជា។ សម្ដេចតេជោហ៊ុនសែនបានប្រកាសថាយោងតាមលទ្ធផលស្ទង់មតិគ្រប់ការបោះ ឆ្នោតទាំងអស់មានស្តីច្រើនជាងបុរសបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចជាប្រធានគណបក្ស។ សម្ដេចតេជោហ៊ុនសែនបញ្ជាក់ថាកម្ពុជាកំពុងដើរលើផ្លូវត្រូវក្នុងការដឹកនាំប្រទេស ជាតិជាពិសេសលើការអនុវត្តនិងការថែរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយខណ: សម្ដេចក៏បានជួលអ្នកជំនាញបរទេសធ្វើការសិក្សាជាសម្ងាត់វិភាគលើការងារសំខាន់របស់កម្ពុជានិងស្វែងរកបញ្ហាមកធ្វើការដោះ ស្រាយផងដែរ។ សម្ដេចតេជោហ៊ុនសែនប្រកាសឲ្យទូតកម្ពុ ជាទាំងអស់ប្រចាំនៅតាមបណ្ដាប្រទេសផ្សេងៗត្រូវចេះធ្វើសេដ្ឋកិច្ច។បើមិនចេះធ្វើសេដ្ឋកិច្ចឬមិនអនុញ្ញាតឲ្យធ្វើជាតំណាងរបស់កម្ពុជាប្រចាំនៅតាមបណ្ដាប្រទេសទាំងនោះឡើយ។ សម្ដេចតេជោហ៊ុនសែនបន្តអំពាវនាវឲ្យរួម គ្នាថែរក្សាសន្តិភាពរបស់កម្ពុជាទោះក្នុងតម្លៃណាក៏ដោយដោយមិនទុកឲ្យអានុភាពប្រ ទេសណាមួយមកបំផ្លាញសន្តិភាពរបស់កម្ពុជានោះទេ។សម្ដេចបញ្ជាក់ថា"បើការពារសន្តិភាពមិនបានកុំនិយាយទៅដល់ការអភិ វឌ្ឍប៉ុន្តែគួរនិយាយពីការត្រៀមរបួស,ត្រៀមស្លាប់និងត្រៀមភ្លើងឆេះផ្ទះទៅវិញ"៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ