• ច័ន្ទ ២៩ មេសា ២០២៤ ០៧:២៩ ព្រឹក

តាមរយៈម៉ាស៊ីនស្វ័យប្រវត្តិមន្ត្រីបរិស្ថាននិងអ្នកអភិរក្សរកឃើញសត្វព្រៃចំនួន 7 ប្រភេទជាក្រុមប្រភេទសត្វជិតផុតពូជទទួលរងការគំរាមកំហែង

ភ្នំពេញ÷ចាប់ពីថ្ងៃទី 19ដល់ថ្ងៃទី 26 ខែមិ ថុនាឆ្នាំ 2023 ក្រុមការងារអនុសមាសភាគ 1 .2 នៃគម្រោង"និរន្តរភាពតំបន់ទេសភាព និងទេសចរធម្មជាតិកម្ពុជា"សហការជាមួ យនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខសងត្បូងបឹងទន្លេសាបនៃអគ្គនា យកដ្ឋានតំបន់ការពារធម្មជាតិមន្ទីរបរិស្ថានខេត្តពោធិ៍សាត់និងមន្ត្រីឧទ្យានុរក្សបានចុះដោះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់សិក្សារយ:ពេលជាង3ខែដើម្បីតាមដានវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលជាក្រុមប្រភេទជិតផុតពូជ(EN)ក្រុមប្រភេទកំពុងទទួលរងការគំរាមកំហែង(VU)

និងក្រុមប្រភេទជិតទទួលរងការគំរាមកំហែង (NT)មានតម្លៃអភិរក្សក្នុងតំបន់និងជាសកលត្រូវបានចុះក្នុងបញ្ជីក្រហមIUCN។ ម៉ាស៊ីនស្វ័យប្រវត្តិចំនួន 20 គ្រឿងត្រូវបានដោះប្រមូលពីទីតាំងមួយចំនួនក្នុងដែនជ ម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។ជាលទ្ធផលជាបឋមការសិក្សានេះបានរកឃើញនិងបញ្ជាក់ពីវត្តមានជាបន្តប្រភេទសត្វព្រៃចំនួន 7 ប្រភេទក្នុងនោះមានដូចជាដំរីអាស៊ី,ខ្ទីង,ខ្លាពពក,ខ្លាឃ្មុំធំ,ប្រើស្បូវឆ្កែ ព្រៃ,ក្ងោកដែលត្រូវបានកត់ត្រានិងរាយកា រណ៍ក្នុងឆ្នាំ 2020 ដោយគម្រោងCSLEP/MOE។

ដោយឡែកប្រភេទសត្វព្រៃមានដោ យកម្រ(EN)និង(VU)ចំនួន3ប្រភេទផ្សេង ទៀតត្រូវបានកត់ត្រានិងបញ្ជាក់ពីវត្តមានបន្ថែមតាមរយ:ការសិក្សានេះ។ ប្រភេទសត្វព្រៃទាំងនេះរួមមាន÷ខ្លាលឿងមាស,សត្វយំឬសត្វចាំត្រពាំង។សូមជម្រាបជូនផងដែរថាការសិក្សានេះជាការសិក្សាត្រួតពិនិត្យនិងតាមដានពីវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលមានតម្លៃអភិរក្សក្នុងតំបន់និងជាសកលព្រមទាំងវាជាផ្នែកមួយនៃការអនុវត្តផែនការគ្រប់គ្រងដែនជម្រក សត្វព្រៃដែលទទួលការឯកភាពពីក្រសួង បរិស្ថាននៅថ្ងៃទី 17 ខែមិថុនាឆ្នាំ 2022៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ