• សៅរ៍ ២១ កញ្ញា ២០២៤ ០៧:៥៧ ព្រឹក

មន្ត្រីរាជការនិងមន្ត្រីចុះកិច្ចសន្យារបស់រដ្ឋដែលមានផ្ទៃពោះក៏ត្រូវទទួលបានអត្ថប្រ យោជន៍បន្ថែមដូចកម្មការិនីដែរ

ខេត្តកណ្ដាល÷ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត 2 ម៉ឺននាក់នៅក្នុងស្រុកអង្គស្នួលខេត្តកណ្ដាលព្រឹកថ្ងៃទី 29 ខែមិថុនាឆ្នាំ 20 23 សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថាសម្ដេចបានចុះហត្ថលេខាលើអនុក្រឹត្យមួយរួច ហើយដោយនឹងចាប់អនុវត្តន៍នៅក្នុងខែសី ហាខាងមុខទៅលើគោលនយោបាយថ្មីរបស់រដ្ឋទាកទងជាមួយនឹងកម្មការិនីមាន ផ្ទៃពោះ។ សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសម្រេចឲ្យរដ្ឋមន្ត្រីក្រសួងសេ ដ្ឋកិច្ចនិងរដ្ឋមន្ត្រីក្រសួងការងាររៀបចំនូវគោលនយោបាយថ្មីមួយទៀតដើម្បីជួយដល់បុគ្គលិកមន្ត្រីរាជការនិងមន្ត្រីចុះកិច្ច សន្យារបស់រដ្ឋដែលមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍បន្ថែមដូចកម្មករផងដែរ។ គោលនយោបាយថ្មីនឹងផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការិនីដែលចាប់ផ្ដើមមានផ្ទៃ ពោះត្រូវទទួលបាននោះគឺនៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះការទៅពិនិត្យផ្ទៃពោះម្ដងគឺរដ្ឋនិងឧបត្ថម្ភ8ម៉ឺនរៀលខណៈឆ្លង ទន្លេបានកូនមួយនិងត្រូវបានឧបត្ថម្ភ 80 ម៉ឺនរៀល,ភ្លោះ2 ទទួលបាន 1 លានរៀលនិងភ្លោះ3ទទួលបាន1លាន 4 សែនរៀល។

បន្ទាប់ពីនោះគឺនឹងទទួលបានការឧបត្ថម្ភទៅលើការពិនិត្យសុខភាពម្ដាយកូនចំនួន 10 ដងទៀតដែលក្នុងម្តងក៏ទទួលបាន8ម៉ឺនរៀលផងដែរ។ បន្ថែមលើនេះសម្ដេចតេជោបានប្រកាសផងដែរថាគោលនយោបាយនេះក៏នឹងត្រូវអនុវត្តន៍ចំពោះមន្ត្រីរាជការនិងបុគ្គលិកជាប់កិច្ចសន្យារបស់រដ្ឋផងដែរដោយបញ្ជាទៅ កាន់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងក្រសួងពាក់ព័ន្ធឲ្យរៀបចំនៃគោលនយោបាយនេះផងដែរ។ សម្ដេចតេជោហ៊ុនសែនប្រកាសអញ្ជើញកម្មករ-កម្មការិនីទៅទទួលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មីដែលរាជរដ្ឋាភិបាលទើបសាងសង់រួចគឺ"មន្ទីរពេទ្យតេជោសន្តិភាព" ដែលមិនគិតថ្លៃខណៈមន្ទីរពេទ្យនេះមានសមត្ថភាពទទួលអ្នកជំងឺ1ម៉ឺនគ្រែ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ