• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៥ ព្រឹក

ការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិនកាន់តែប្រសើរឡើង

ភ្នំពេញ៖ឯកអគ្គរដ្ឋទូតប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២២បានបញ្ជាក់ឲ្យដឹងថា៖តាមតួលេខរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបង្ហាញថានៅដើមឆមាសទី១នៃឆ្នាំ២០២២នេះទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនឈានដល់៥៩៨៥លានដុល្លារអាមេរិកកើនឡើង១៩,៧%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ថ្មីៗនេះយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាបានឲ្យដឹងថានាដើមឆមាសទី១នៃឆ្នាំ២០២២នេះកម្ពុជាបាននាំចេញអង្ករចំនួន១៦៨២៨០តោនទៅកាន់ប្រទេសចិនកើនឡើង១៧,៤%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ប្រទេសចិនគឺជាប្រទេសដែលចូលអង្ករកម្ពុជាច្រើនជាងគេការនាំចេញទៅកាន់ប្រទេសចិនមានចំនួន៥១,៤% នៃការនាំចេញសរុបនៅក្នុងឆមាសទី១នៃឆ្នាំ២០២២នេះ។ចាប់ពីឆ្នាំ២០១៩ដល់ចុងខែមិថុនាឆ្នាំ២០២២កម្ពុជាបាននាំចេញកសិផលចំនួន២,៤លានតោនទៅកាន់ប្រទេសចិនស្មើនឹង១៩៤២លានដុល្លារអាមេរិកក្នុងនោះរួមមានចេកស្រស់អង្ករដំឡូងមីស្ងួតម្សៅដំឡូងមីស្វាយស្ងួតស្វាយស្រស់គ្រាប់ស្វាយចន្ទីម្សៅកាកាវជាដើម។នៅថ្ងៃទី២០ខែកក្កដាលោកវេងសាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចូលរួមកិច្ចសន្ទនាអនឡាញស្តីពីកសិកម្មកម្ពុជាចិនដែលរៀបចំឡើងដោយភាគីចិនដោយបានលើកឡើងថាគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់វិស័យកសិកម្មកម្ពុជាបានជួយដល់ដំណាំស្រូវដំឡូងមីផ្លែឈើតំបន់ត្រូពិចនិងជ័រកៅស៊ូជាដើមបង្កើនតម្លៃបន្ថែមលើកសិផលដោយតាមរយៈការបង្កើតតំបន់ឧទ្យានកែច្នៃផលិតផលកសិកម្មជួយជំរុញការលើកកម្ពស់បច្ចេកវិទ្យាកសិផលកម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធនិងដោះស្រាយបញ្ហាប្រភពហិរញ្ញវត្ថុដោយតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងចិន។ដើម្បីជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ប្រទេសចិនក្រោមការណែនាំយ៉ាងលម្អិតពីការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាលោកChen Qishengអគ្គនាយកនៃក្រុមហ៊ុន CCIC.Cambodiaបានដឹកនាំក្រុមការងារដោយអនុលោមតាមសេចក្តីតម្រូវការនៃ"កិច្ចព្រមព្រៀងភូតគាមអនាម័យ"ពាក់ព័ន្ធដែលបានចុះហត្ថលេខាដោយប្រទេសទាំង២ក្រុមការងារលោកបានជម្នះរាល់ឧបស័គ្គទាំងឡាយបង្ហាញលក្ខណៈពិសេសតាមបច្ចេកទេសជំនាញជួយសហគ្រាសក្នុងការត្រួតពិនិត្យគ្រប់គ្រងដំឡើងបរិក្ខារកម្តៅយ៉ាងសកម្មរឹតបន្តឹងគុណភាពផ្តល់ការត្រួតពិនិត្យភូតគាមអនាម័យលើផលិតផលពាក់ព័ន្ធមុនពេលដឹកជញ្ជូនចេញក្រៅនិងផ្តល់សេវាកម្ម"តាមដានប្រភពCCIC"ផងដែរ។បន្ទាប់ពីទំនិញទៅដល់ប្រទេសចិនត្រូវបានអនុញ្ញាតឆ្លងកាត់គយនិងបញ្ជូនចែកចាយនៅតាមទីផ្សារយ៉ាងរលូន៕

 

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ