• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៥ ព្រឹក

ចាប់ពីខែសីហាខាងមុខនេះ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបណ្តុះបណ្តាលជំនាញដល់យុវជនខ្មែរគោលដៅ ១លាន ៥សែននាក់

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចាប់ពីខែសីហាខាងមុខនេះ រាជរដ្ឋាភិបាល នឹងចាប់ផ្តើមបណ្តះុបណ្តាលជំនាញដល់យុវជនខ្មែរ»។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជានៅមានសក្តានុពលច្រើន ដើម្បីទាក់ទាញអ្នកវិនិយោគ ជាមួយនឹងការខិតខំប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹង ទាំងទន់។

រឹង គឺផ្លូវ ឬស្ពាន កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី និងមានអ្វីៗជាច្រើនផ្សេងទៀតដើម្បីផ្គត់ផ្គង់សម្រាប់ការវិនិយោគ។ ដោយឡែកទន់ គឺផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ជំនាញ»។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា «បើប្រទេសជប៉ុនវិញ គាត់មកស្រុកយើង គឺគាត់សួរតែពីរចំណុចទេ គឺទីមួយ គាត់សួរថា តើមានធនធានមនុស្សគ្រប់គ្រាន់ដែរឬទេ ហើយជាកម្លាំងដែលជំនាញ ។ ចំណែកសំណួរទីពីរ ជប៉ុនសួរតម្លៃអគ្គិសនី »។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចាប់ពីខែក្រោយទៅ ខែសីហា យើងការបណ្ដុះបណ្ដាលជំនាញ ដោយបណ្ដុះបណ្ដាលចំនួន ១លាន ៥សែននាក់ក្នុងរយៈពេលប្រាំឆ្នាំ »។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា «រាជរដ្ឋាភិបាលមានគោលដៅ ដោះស្រាយការងារបន្ថែម ៣០ម៉ឺនកន្លែង »។ សម្តេចតេជោក៏បានបញ្ជាក់ថា «រឿងសេដ្ឋកិច្ចជារឿងធំជាងគេបង្អស់នៅលើពិភពលោក »៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ