• ច័ន្ទ ២៩ មេសា ២០២៤ ១១:២០ ព្រឹក

ស្លាប់7នាក់និងរងរបួស6នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី 27 ខែមិថុនានេះ

ភ្នំពេញ÷ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសថ្ងៃទី 27ខែមិថុនាឆ្នាំ 2023 នេះបណ្ដាលឲ្យមនុស្សស្លាប់7នាក់របួសធ្ងន់ 4 នាក់និងស្រាល2នាក់។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី 27 ខែមិថុនានេះបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន13នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន10លើក មានកត្តាល្បឿន4លើកមិនគោរពសិទ្ធិ2 លើកនិងមិនប្រកាន់ស្តាំ1លើកប្រជែងគ្រោះ ថ្នាក់1លើកកត្តាអាកាសធាតុ1លើក។ ជាមួយគ្នានេះតាមរយៈរបាយការណ៍ពីនា យកដ្ឋាននគរបាលចរាចរណ៍និ់ងសណ្តាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី 27ខែមិថុនាឆ្នាំ 2023 បានឲ្យដឹងថាចំនួនគោលដៅសរុប 8គោលដៅមានយានយន្តចូលគោលដៅចំ នួន 22គ្រឿងម៉ូតូ 18 គ្រឿងក្នុងនោះរកឃើ ញយានយន្តល្មើសសរុបចំនួន 7 គ្រឿងមា នម៉ូតូចំនួន 4 គ្រឿងត្រូវបានការពិន័យតាមអនុក្រឹត្យលេខ 39.អនក្រ.បកនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ