• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣២ ព្រឹក

ចោរសាមាន្យឆក់ប៉ះនារីក្លាហានជិះម៉ូតូដេញបុកដួលក្របួចបានទាំងពីរនាក់

ភ្នំពេញ÷ជនសង្ស័យ2នាក់ជាមុខសញ្ញាចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់និងវាយម្នាក់មួយដៃមួយជើងរងរបួសយ៉ាងដំណំបន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីនារីម្នាក់តែមិនបានសម្រេចនិងព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវនារីរងគ្រោះមានចិត្តក្លាហានជិះម៉ូតូដេញបុកបណ្ដាលឲ្យដួលតែម្ដង។ ករណីឃាត់ខ្លួនចោរឆក់ទូរសព្ទដៃទាំង2 នាក់នេះបានកើតឡើងកាលពីវេលាម៉ោង 6និង 30 នាទីយប់ថ្ងៃទី 27ខែមិថុនាឆ្នាំ 2023ស្ថិតតាមបណ្ដោយផ្លូវ 351ក្នុងភូមិតាង៉ៅសង្កាត់និរោធខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

តាមប្រភពពីនារីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបនាងបានជិះម៉ូតូFino ពណ៌លឿងដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ 351គោលបំណងទៅផ្ទះខណ:មកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា2នាក់បានជិះម៉ូតូ1គ្រឿងម៉ាកហុងដាស្កុបពីពណ៌ ខ្មៅលាយបៃតងគ្មានស្លាកលេខធ្វើដំណើរស្របគ្នាមកពីក្រោយធ្វើសកម្មភាពឆក់ទូរ សព្ទរបស់គាត់កំពុងតែនិយាយតែមិនបាន សម្រេច។ ភ្លាមនោះរូបនាងក៏បានជិះម៉ូតូដេញតាមពី ក្រោយស្រែកថាចោរៗផ្អើលដល់ប្រជាពល រដ្ឋនៅក្បែរកន្លែងកើតហេតុនាំគ្នាជួយអន្តរា គមន៍ដេញតាមចាប់ជនសង្ស័យដែលព្យា យាមជិះគេចខ្លួនបានត្រឹមតែប្រមាណជា100ម៉ែត្រក៏ត្រូវបានជនរងគ្រោះជិះម៉ូតូបំបុកចំពាក់កណ្ដាលម៉ូតូបណ្ដាលឲ្យម៉ូតូទាំង 2គ្រឿងដួលហើយពេលនោះជនសង្ស័យទាំង2នាក់ក៏ប្រតាយប្រតប់ជាមួយជនរង គ្រោះប្រជាពលរដ្ឋព័ទ្ធជួយចាប់ជាប់តែម្តង។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុរួចនាំជនរងគ្រោះទៅដាក់ ពាក្យបណ្ដឹងនិងជនសង្ស័យព្រមទាំងវត្ថុតាងធ្វើសកម្មភាពទៅប៉ុស្តិ៍និរោធដើម្បីសាក សួរនិងបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ