• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៥ ព្រឹក

ស្ត្រីមេម៉ាយនិងកូនតូចអាយុ 2 ខួបស្លាប់ក្នុងភ្លើងឆេះផ្ទះតាមពិតជាករណីឃាតកម្ម

ព្រៃវែង÷តាមការបញ្ជាក់ពីមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែបានឲ្យ ដឹងនៅថ្ងៃទី 27 ខែមិថុនាឆ្នាំ 2023 ថា÷ ករណីស្ត្រីមេម៉ាយម្នាក់និងកូនតូចអាយុ 2 ខួបដែលត្រូវភ្លើងឆេះស្លាប់នៅក្នុងផ្ទះកាល ពីប៉ុន្មានថ្ងៃមុនសង្ស័យជាករណីគ្រោះអគ្គភ័យនោះត្រូវបានកម្លាំងជំនាញចុះស្រាវជ្រាវរហូតឈានដល់ការស្វែងរកការពិតហើយតាមពិតគឺជាករណីឃាតកម្មខណៈជនរង គ្រោះម្ដាយនិងកូនប្រុសត្រូវបានឃាតកស ម្លាប់រួចដុតបំផ្លាញសាកសពនៅក្នុងផ្ទះតែម្ដង។ មន្ត្រីជំនាញខេត្តបានឲ្យដឹងទៀតថាករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង 9និង 20 នាទីយប់ថ្ងៃទី 24 ខែមិថុ នាថ្មីៗនេះនៅភូមិព្រៃល្វាយឃុំទឹកថ្លាស្រុកស្វាយអន្ទរខេត្តព្រៃវែង។ សពជនរងគ្រោះឈ្មោះប៉យយឹមភេទស្រីអាយុ 38 ឆ្នាំជាស្ត្រីមេម៉ាយនិងកូនប្រុសម្នាក់ឈ្មោះប៉យចាន់អាយុ2ខួបសពជនរង គ្រោះទាំង2នាក់ត្រូវបានស្លាប់នៅក្នុងភ្នក់ ភ្លើងយ៉ាងណោចអាធ័មបន្ទាប់ពីមានការស ង្ស័យទើបកម្លាំងសមត្ថកិច្ចបើកការស៊ើបអ ង្កេតនិងចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់រយៈពេល 2 ថ្ងៃទីបំផុតសមត្ថកិច្ចជំនា ញបានរកឃើញថាការស្លាប់របស់ជនរង គ្រោះទាំង2នាក់ម្ដាយកូនមិនមែនដោយ សារគ្រោះអគ្គិភ័យនោះទេគឺជាករណីឃាត កម្ម។

ជាមួយគ្នានេះកម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន2នាក់ម្នាក់គេជាងសំណង់និងម្នាក់ទៀតជាប្រពន្ធមេជាងសំណង់។ ឈានទៅដល់ការធ្វើឃាតទៅលើជនរង គ្រោះទាំង2នាក់ម្ដាយកូននេះត្រូវបានសម ត្ថកិច្ចបញ្ជាក់ថាគឺផ្ដើមចេញពីរឿងទំនាស់ស្នេហាត្រីកោណដោយជនរងគ្រោះបានលួចមានទំនាក់ទំនងស្នេហាជាមួយនឹងមេជាងសំណង់ដែលត្រូវជាប្តីរបស់ជនស ង្ស័យហើយក្រោយពីដឹងរឿងស្ត្រីជាជនស ង្ស័យបានរៀបផែនការនិងបញ្ជាឲ្យបុរសជាកូនជាងរបស់ខ្លួនរួមគំនិតគ្នាចូលទៅសម្លាប់ស្ត្រីរងគ្រោះតែម្ដង។

ដោយឡែកក្រោយពេលត្រូវចាប់ខ្លួននិងនាំយកមកធ្វើត្រាប់នៅកន្លែងកើតហេតុជនស ង្ស័យទាំង2សារភាពថានៅយប់កើតហេតុនោះក្នុងពេលដែលស្ត្រីរងគ្រោះកំពុងដេកលង់លក់នៅក្នុងផ្ទះខ្លួនទាំង2នាក់បានចូលទៅក្នុងផ្ទះជនរងគ្រោះដោយខ្លួនជាកូនជបានសង្កត់និងខ្ទប់មាត់ស្តី្ររងគ្រោះមិនឲ្យស្រែក។ចំណែកប្រពន្ធមេជាងបានរឹតកពី ក្រោយរហូតដល់ស្ត្រីរងគ្រោះស្លាប់ក្រោយ សម្លាប់ស្ត្រីជាម្ដាយហើយខ្លួនបានលើ់កក្មេង ប្រុសអាយុ2ខួបមកបី។ភ្លាមនោះប្រពន្ធមេ ជាងក៏បានឆក់យកក្មេងប្រុសនោះរួចចាប់បោកនិងជាន់ករហូតដល់ក្មេងប្រុសនោះស្លាប់។ទើបខ្លួននិងប្រពន្ធមេជាងចេញមកក្រៅហើយដុតផ្ទះឲ្យឆេះទាំងសាសពតែម្តងដើម្បីបន្លំថាជាករណីអគ្គិភ័យ។ ក្រោយឃាត់ខ្លួនកម្លាំងជំនាញក៏បាននាំជន សង្ស័យយកមកធ្វើត្រាប់នៅទីតាំងកើតហេ តុនិងបញ្ជូនមកឃាត់ខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ