• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៧ ព្រឹក

ចាប់ពីថ្ងៃទី 28 ខែមិថុនា-4ខែកក្កដាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលា យឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់

ភ្នំពេញ÷ចាប់ពីថ្ងៃទី 28 ខែមិថុនា-4កក្កដាអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសរបស់ការផ្សាយរបស់ ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃ ទី 27 ខែមិថុនាឆ្នាំ 2023។ ក្រសួងធនធានទឹកនិងឪឧតុនិយមបានប ញ្ជាក់ថា:ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបដែលលាតស ន្ធឹងលើអាងទន្លេមេគង្គនៃប្រទេសថៃនិងឡាវគួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតម ធ្យម។ លក្ខខណ:បែបនេះនឹងធ្វើឲ្យ÷ ១-តំបន់ទំនាបកណ្ដាល÷ -សីតុណ្ហភាពអប្បបរមាមានពី 24 -26°C -សីតុណ្ហភាពអតិបរមាមានពី 33-35°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យមនិងច្រើនដោយផ្នែកខ្លះលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ ២-តំបន់ខ្ពង់រាប÷ -សីតុណ្ហភាពអប្បបរមានពី24 -26°C -សីតុណ្ហភាពអតិបរមាមានពី34-36°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ ៣-តំបន់មាត់សមុទ្រ÷ -សីតុណ្ហភាពអប្បបរមាមានពី25- 27°C -សីតុណ្ហភាពអតិបរមាមានពី 32 -34°C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរលាយឡំដោយផ្គរ,រន្ទះនិងខ្យល់កន្ត្រាក់។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្ម ជាតិដែលអាចកើតមានឡើងជាយថា ហេតុ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ