• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៤ ព្រឹក

ពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល បានរៀបចំពិធីប្រគល់-ទទួល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣ ក្រោមអធិបតីភាពឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ហូ មិញគឿង ស្នងការរងនយោបាយ និងជាអនុប្រធានគណៈ ចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។ មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្ដម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអបអរសាទរយ៉ាងខ្លាំងជូនចំពោះលទ្ធផល នៃកិច្ចប្រតិបត្តិការក្នុងការជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ជំហានទី២២ រដូវប្រាំងឆ្នាំ២០២២-២០២៣ រវាងអង្គ ភាពតំបន់ប្រតិបត្តិការសឹករងកណ្តាល និងក្រុម K90 យោធភូមិភាគ៩

នៃកងទ័ពប្រជាជនវៀតណាម។ ឯកឧត្ដម អភិបាលរងខេត្ត បន្តថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម តាមរយៈការសាកសួរសុខទុក្ខ កិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សំដៅពូនជ្រុំ ទំនាក់ទំនងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យស្ថិតស្ថិរ រឹងមាំ យូរអង្វែង។ យើងទាំងអស់គ្នា តែងតែដឹងគុណជានិច្ចចំពោះការបូជាសាច់ស្រស់ ឈាមស្រស់ របស់កងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលបានប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធ ក្នុងបណ្ត សម័យសង្គ្រាមដេញចក្រពត្តិអាមេរិក

ជួយវៀតណាមបង្រួបង្រួមទឹកដី និងក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងឱកាសនោះដែរ ឯកឧត្ដម ណុប ដារ៉ា បានឧទ្ទិសបួងសួងដួងញ្ញាណក្ខន្ធនៃកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជានិយាយជារួម និងនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និយាយដោយឡែក សូមបានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ