• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥១ ល្ងាច

រាជរដ្ឋាភិបាលកម្ពុជា ប្រាក់រង្វាន់ជាង ៦,៦លានដុល្លារ ដល់ជយលាភីមេដាយស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣

រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡា ការិនីជយលាភីមេដាយ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ២០២៣ សរុបថវិកាចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤ ដុល្លារ អាមេរិក បន្ទាប់ពីការខិតខំប្រឹងប្រែងប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុង នាម ម្ចាស់ ផ្ទះ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា កាលពីថ្មីៗ ។ ពិធីប្រគល់ប្រាក់រង្វាន់នេះ រៀបចំឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧប នាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មាធិការ ជាតិ រៀបចំ ការ ប្រកួត កីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកម្មវិធីបូកសរុបលទ្ធផលការងារស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ និងពិធីប្រគល់ប្រាក់រង្វាន់ជយលាភី នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ នៅ ទីស្ដី ការ ក្រសួងការពារជាតិ ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រយ៍ នៃ គណៈកម្មាធិការ ជាតិ CAMSOC និង CAMAPGOC ដោយទទួល បាន ការ យក ចិត្ដ ទុក ដាក់ ខ្ពស់ ពីរាជរដ្ឋាភិបាល ក្នុងការជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីជាតិ រាជ រដ្ឋាភិបាល បាន ចេញ អនុ ក្រឹត្យផ្ដល់ ប្រាក់រង្វាន់ជូនអត្តពលិកជាតិ និងគ្រូបង្វឹក-គ្រូជំនួយ ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមមានមេដាយមាស ៤០លាន រៀល មេដាយប្រាក់ ៣០លានរៀល និងមេដាយសំរឹទ្ធ ១៦លានរៀល ។

រីឯគ្រូបង្គោល ទទួល បាន ដូច កីឡាករ មេដាយខ្ពស់បំផុតរបស់ខ្លួន ហើយគ្រូជំនួយក៏ទទួលបាន ៧០% នៃគ្រូបង្គោលដែរ។ ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៥-១៧ ខែឧសភាថ្មីៗ កម្ពុជា ដណ្ដើមបានមេដាយសរុប ២៨២គ្រឿង ក្នុងនោះមានមេដាយមាស ៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧គ្រឿង ឈរចំណាត់ថ្នាក់លេខរៀងទី៤ ។ រីឯ ការ ប្រកួត កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ម្ចាស់ផ្ទះកម្ពុជា ដណ្ដើមមេដាយសរុប ៧១គ្រឿង រួមមាន មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៤គ្រឿង ឈរចំណាត់ ថ្នាក់ លេខ រៀង ទី៨ ក្នុងចំណោម ១១ប្រទេសចូលរួម ។ ផ្នែកតាមអនុក្រឹត្រ និងសមិទ្ធផល ដែលអត្តពលិកកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺរាជរដ្ឋាភិបាល បានចំណាយ

ថវិកាចំនួន ២៧,៣០៣,៦០០,០០០រៀល ឬប្រមាណ ៦,៦៥៩,៤១៤ដុល្លារអាមេរិក ដែល ត្រូវ បាន សម្ដេច ពិជ័យ សេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បាន នាំយក មក ប្រគល់ ជូន គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីជយលាភី នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នេះ ។ ក្នុងនោះមានគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុប ៥៩៨នាក់ ដែល ទទួល បាន ប្រាក់ រង្វាន់ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនេះ តែមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនី កូន ខ្មែរ នៅ ក្រៅ ប្រទេស ចំនួន ៨៦នាក់ ស្មើនឹងទឹកប្រាក់ ៣,៩៣៥,០០០រៀល ត្រូវបានបើកជូនមុន ពេល ចាក ចេញ ពីកម្ពុជា ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ