• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៣៤ ព្រឹក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន 9 លើទឹកប្រាក់វិនិ យោគប្រមាណជាង 50 លានដុល្លារ

ភ្នំពេញ÷តាមសំណើសុំវិនិយោគរបស់ក្រុម ហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម÷ ១-"KITCHEN BRIGHTS(CAMBOD IA)INDUSTRIAL CO.,LTD"គម្រោងបង្កើតរោងចក្រផលិតសម្ភារៈផ្ទះបាយដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិតឃុំរលាំងចេកស្រុកសំរោងខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ9,7 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន១1,414 កន្លែង។

២-"FRESH SOURCE INTERNA TIONAL(CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 3 ភូមិចមពលឃុំពពេលស្រុក ត្រាំកក់ខេត្តតាកែវក្នុងទុនវិនិយោគចំនួន 6 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 465កន្លែង។

៣-"YANGJIE OUTDOOR MANU FACTURING(CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់កុំពេជ្រមុនីស្រុកគងពិសីខេត្តកំ ពង់ស្ពឺក្នុងទុនវិនិយោគចំនួន 5,2 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន1,531 កន្លែង។

៤-"XJXINDUSTRIAL CO.,LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ស្បែកជើងនិងកាបូបដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធាឃុំមហាឫស្សីស្រុកគងពិសីខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគចំនួន 5,2 លានដុល្លារអាមេ រិកនិងអាចបង្កើតការងារបានចំនួន 485 កន្លែង។

៥-"CAMBODIAN XIN HUANG GARMENT CO.,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាស៊ីធីផ្លូវវេងសេងភូមិត្រពាំងថ្លឹង2ស ង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញក្នុងទុនវិនិយោគចំនួន5,1 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 1,141 កន្លែង។

៦-"L&G PACKAGING MATERIALS CO.,LTD"គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព(សម្លៀកបំពាក់-ស្បែក ជើង-កាបូបក្រដាសម៉ាកឃឺនិងក្រដាសវេចខ្ចប់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃបឹងឃុំបែកចានស្រុកអង្គស្នួលកណ្ដាលក្នុងទុនវិនិយោគចំនួន5,1លានដុល្លារអាមេ រិកនិងអាចបង្កើតការងារបានចំនួន 647 កន្លែង។

៧-"OPTIMA GARMENT (CAMB ODIA)CO.,LTD"គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិ យោគស្ថិតនៅផ្លូវជាតិលេខ 2 ភូមិឃ្លាំងសម្បត្តិឃុំពត់សរស្រុកបាទីខេត្តតាកែវក្នុងទុនវិនិយោគចំនួន5,1លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន 1,226 កន្លែង។ ដោយឡែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ ជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាង ក្រោម÷

១-"LINGRICH BICYCLE(CAMBODIA)CO.,LTD"គម្រោងបង្កើតរោងចក្រផលិតទោចក្រយានទោចក្រយានអគ្គិសនីគ្រឿងបង្គុំទោចក្រ យាននិងគ្រឿងបន្លាស់ទោចក្រយានគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិតខេត្តស្វាយរៀងក្នុងទុនវិនិយោគប្រមាណ 7,2លានដុល្លារអាមេរិកនិងអាចបង្កើតការ ងារបានចំនួន 6,250 កន្លែង។

២-"LATIDO ELECTRICAL CO.,LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងអគ្គិស នីនិងគ្រឿងបង្គុំបរិក្ខារអគ្គិសនីគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសហាយ-ផាក,ខេត្តស្វាយរៀងក្នុងទុនវិនិយោ គប្រមាណ 6,2 លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន690កន្លែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ