• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៧ ព្រឹក

បំបែកសម្បុកជនសង្ស័យ 12 នាក់ពាក់ព័ន្ធលួច,ឆក់,គាស់ផ្ទះនៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ÷កម្លាំងសមត្ថកិច្ចបានបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាលួចម៉ូតូគាស់ផ្ទះ,ឆក់យ៉ាងសកម្មបានជាបន្តបន្ទាប់មួយសម្បុកចំនួន 12 នាក់ក្នុងនោះមានស្រី 2នាក់ក្រោយពីក្រុមជនសង្ស័យធ្វើសកម្ម ភាពលួចម៉ូតូនៅក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី1ខណ្ឌពោធិ៍សែនជ័យកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី 25 ខែមិថុនាឆ្នាំ 2023។ ជនសង្ស័យទាំង 12 នាក់ដែលសកម្មភាពខាងលួច,ឆក់,គាស់ផ្ទះក្នុងរាជធានីភ្នំពេញក្នុងនោះមានជនសង្ស័យម្នាក់ជាមេខ្លោងដើរធ្វើសកម្មភាពដែលមានឈ្មោះមឿនថៃសាន់ភេទប្រុសអាយុ20ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុងភូមិព្រៃសកើតសង្កាត់ព្រៃសខណ្ឌដង្កោ។ សមត្ថកិច្ចបានឲ្យដឹងថានៅវេលារំលងអ ធ្រាត្រឈានចូលថ្ងៃទី 25 ខែមិថុនាឆ្នាំ 2023 សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីម1 គ្រឿងនៅក្នុងភូមិទួលពង្រសង្កាត់ចោមចៅទី 1 នាំទៅសាសួរបឋមរហូតដល់ព្រឹកឡើងថ្ងៃដដែលកម្លាំងសមត្ថកិច្ចក្រោមបញ្ជាពីលោកលោកវរសេនីយ៍ឯកមនវុធីអធិការខណ្ឌដឹកនាំដោយលោកវរសេនីយ៍ទោភួងបូណាអធិការរងខណ្ឌទទួលបន្ទុកផ្នែកព្រហ្ម ទណ្ឌលោកវីរៈសេនីយ៍ត្រីសាយចំរើននាយប៉ុស្តិ៍ចោមចៅទី1ធ្វើការស្រាវជ្រាវបន្តតាមចាប់ខ្លួនក្រុមជនចង់សង្ស័យទាំងសម្បុក 12 នាក់ស្រី2នាក់ជាមុខសញ្ញាលួច,ឆក់គាស់ផ្ទះសរុប 17 ករណីដែលប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ។សមត្ថកិច្ចដកហូតបានម៉ូតូ1គ្រឿងម៉ាកហុងដាឌ្រីមដែលសង្ស័យលួចបាន។ ជនសង្ស័យទាំង 12 នាក់ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅផ្នែកជំនាញខណ្ឌដើម្បីរកជនប្រព្រឹត្តផ្ទាល់សមគំនិតនិងទទួលផលចោរកម្មដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ