• ច័ន្ទ ២៩ មេសា ២០២៤ ០៦:២២ ព្រឹក

ស្លាប់8នាក់និង 5 នាក់ទៀតរងរបួសក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី 22 មិថុនានេះ

ភ្នំពេញ÷មនុស្សចំនួន 8 នាក់បានស្លាប់និង 5 នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 22 ខែមិថុនាឆ្នាំ 2023 នេះ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋានគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី22ខែមិថុនាបានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន13នាក់គឺកើតឡើងដោយ សារការប៉ះទង្គិចគ្នាចំនួន 12 លើកមានកត្តាល្បឿន8លើកមិនគោរពសិទ្ធ2លើកបត់ គ្រោះថ្នាក់1លើកនិងកត្តាយាន1លើក។ ជាមួយគ្នានេះតាមរបាយការណ៍ពីនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្ដីពីការរឹតបន្តឹងច្បាប់ស្ដីពីចរា ចរណ៍ផ្លូវគោកនៅថ្ងៃទី 22 ខែមិថុនានេះដែរបានឲ្យដឹងថាចំនួនគោលដៅសរុប75គោល ដៅមានយានយន្តចូលគោលដៅចំនួន 16 គ្រឿងម៉ូតូ 8 គ្រឿងក្នុងនោះរកឃើញយាន យន្តល្មើសសរុបចំនួន 16 គ្រឿងមានម៉ូតូចំនួន 8 គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បកនៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តន៍តាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ