• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៣ ល្ងាច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ ក្រុមហ៊ុនចំនួន២លើទឹកប្រាក់វិនិយោគ១៤,៣លានដុល្លារ

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្របញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន២លើទឹកប្រាក់វិនិយោគ១៤,៣លានដុល្លារ។នេះបើយោងតាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុនគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១/MILANNA LEATHERWARE M,F,Y(CAMBODIA)CO,LTDគម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់និងកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំឃុំជង្រុកស្រុកគងពិសីខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគប្រមាណ៩,២លានដុល្លារនិងអាចបង្កើតការងារបានចំនួន១,៤១៤កន្លែង។
២/BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីងសង្កាត់សិត្បូក្រុងតាខ្មៅខេត្តកណ្តាលមានទុនវិនិយោគប្រមាណ៥,១លានដុល្លារនិងអាចបង្កើតការងារបានចំនួន២,២៣៦កន្លែង៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ