• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១២ ព្រឹក

ឃាត់ខ្លួនបុរសម្នាក់ ករណីយកដុំថ្មគប់កញ្ចក់រថយន្តកំពុងធ្វើដំណើរតាមផ្លូវស្ថិតនៅចំណុចភូមិ ព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ខេត្តកណ្តាល៖បើតាមប្រភពព័ត៌មានពីអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានអោយដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ មានករណីមានបុរសម្នាក់បានគុបកញ្ចក់រថយន្ត ហេតុការនេះកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង១៥និង០០នាទី ស្ថិតចំណុចភូមិ ព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងបានបណ្តាលអោយត្រូវជនរងគ្រោះចំនួន០៤នាក់÷ ១.ឈ្មោះលី មិញថាំង ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ ព្រូឡាន (តំណាងម្ចាស់រថយន្តក្រុងដឹកអ្នកដំណើរ)មានទីលំនៅភូមិមីធឺង ឃុំមីធឺងស្រុកមីទូ ខេត្ត សុក្រត្រាំង ប្រទេសវៀតណាម ។ ២.ឈ្មោះ អឹក វណ្ណាភេទប្រុស អាយុ៤៦ឆ្នាំជនជាតិខ្មែរ មុខរបរ ម៉ៅការសំណង់ មានទីលំនៅភូមិវាល ឃ៉ំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

៣.ឈ្មោះ ផង់ រីភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅភូមិចំបក់ ឃ៉ំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ៤.ឈ្មោះ រ៉េន ដារ៉ាន់ភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅភូមិបោសខ្មោ ឃ៉ំប្រសើ ស្រុកចំការលើ ខេត្តកំពង់ចាម។ ប្រភពខាងលើបានអោយដឹងថា ជនសង្ស័យចំនួន០១នាក់ឈ្មោះ ផាន ប៊ុនថៃ(ហៅឆៃភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដមានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។ *សភាពនៃរឿងហេតុ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទីជនរងគ្រោះទាំងបួននាក់បើករថយន្តតាមបណ្តោយផ្លូវជាតិលេខ១ ដោយធ្វើដំណើរពី អ្នកលឿងទៅភ្នំពេញ ពេលបន្តដំណើរមកដល់ចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលស្រាប់តែជនសង្ស័យឈរនៅលើចិញ្ចើមផ្លូវបានយកដ៉ំថ្មចំនួន ៣ដ៉ំ ទម្ងន់០២គីឡូក្រាមគប់មកលើរថយន្តជនរងគ្រោះចំរថយន្ត៖ ១.រថយន្ត០១គ្រឿងម៉ាកលុចស៉ីស ៣០០ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ2L-9757(ខូចខាតបែកកញ្ចក់ខាងក្រោយចំហៀងខាងស្ដាំ)។ ២.រថយន្ត០១គ្រឿងម៉ាកToyota takoma pic up ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BR-3282 (ខូចខាតបែកកញ្ចក់ខាងក្រោយចំហៀងខាងឆ្វេង)។ ៣.រថយន្តក្រុង ០១គ្រឿងពណ៍ខ្មៅបៃតង ពាក់ស្លាកលេខភ្នំពេញ3E-0123(ខូចខាតបែកកញ្ចក់ចំហៀងខាងឆ្វេង)។

៤.រថយន្ត ម៉ាកHyundai v1ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣D -0032(ខូចខាតបែកកញ្ចក់ចំហៀងខាងឆ្វេង)។ ពេលធ្វើសកម្មភាពរួចហើយជនសង្ស័យរត់គេចខ្លួន។បន្ទាប់មកជនរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយក្រោយពីទទួលបានពាក្យបណ្តឹងបានភ្លាម÷ លោកវរសេនីយ៍ឯកព្រុំសំណាង អធិការនគរបាលបានបញ្ជារអោយ កំលាំងជំនាញនគរបាលយុត្តិធម៌ស្រុកសហការជាមួយកម្លាំងអនត្តរាគមន៍ស្រុកកៀនស្វាយ ចុះដល់ចំណុចកើតហេតុ រួចធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាតាមការចង្អុលបង្ហាញរបស់ជនរងគ្រោះ ដែលសហការចុះឃាត់ខ្លួន តែជនសង្ស័យមិនសហការ ប្រគល់ខ្លួនមកសមត្ថកិច្ចឡើយ ជនសង្ស័យបានប្រើកាំបិត និងប្រើថ្ម គប់មកលើសមត្ថកិច្ច ថែមទៀត ក្រោយកិច្ចប្រតិបត្តិការរហូតកម្លាំងយើងបាននាំខ្លួនជនសង្ស័យ ឈ្មោះផាន ប៊ុនថែភេទមកកាន់អធិការនគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ។ នៅចំពោះមុខសម្ថតកិច្ចជនសង្ស័យបានឆ្លើយសាតភាពថា៖ខ្លួនពិតជាបានរើសយកដ៉ំថ្មចំនួនបីដំគប់ទៅលើរថយន្តរបស់ជនរងគ្រោះពិតប្រាកដម៉ែន។ ក្ រោយពីធ្វើការសាកសួររួចរាល់ហើយ ជនសង្ស័យរួមទាំងវុត្ថតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតីវិធី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ