• ច័ន្ទ ២៩ មេសា ២០២៤ ០២:៤៤ ព្រឹក

ឃាត់ខ្លួនឧក្រិដ្ឋជនម្នាក់ពាក់ព័ន្ធថ្នាំញៀនប្រភេទម៉ាទឹកកកជាង 30 គីឡូក្រាម

បាត់ដំបង÷គ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជាង 30 គីឡូក្រាមនិងឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ត្រូវបានកម្លាំងកងរាជអា វុធហត្ថខេត្តបាត់ដំបងបង្ក្រាបនិងឃាត់ខ្លួន យកមកសាកសួររហូតបញ្ចប់នីតិវិធីនិងបង្ហាញមុខជាសាធារណៈមុនត្រៀមខ្លួនបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី 21 ខែមិថុនាឆ្នាំ2023នេះ។ តាមបញ្ជាក់ពីលោកឧត្តមសេនីយ៍ហែមវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅរសៀលថ្ងៃទី 21 ខែមិថុនាឆ្នាំ2023 នេះថាបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវមុខ សញ្ញាជួញដូរគ្រឿងញៀនអស់រយៈពេលជាយូរមកនោះនិងយោងតាមបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍សៅសុខាអគ្គមេ បញ្ជាការកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងមានការសម្របសម្រួលពីលោកកែវសុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ លោកមេបញ្ជាការខេត្តបានបញ្ជាក់បន្ថែមថាក្នុងប្រតិបត្តិការខាងលើនេះលោកបានបញ្ជាឲ្យលោកវរសេនីយ៍ឯករ៉ុងប៉ុកមេបញ្ជាការរងកងរាជអាវុធខេត្តទទួលបន្ទុកស្រាវជ្រាវប្

ឆាំងបទល្មើសដឹកនាំកម្លាំងជំនាញសហការកម្លាំងសរុបឈានទៅការឃាត់ខ្លួនជនស ង្ស័យបានម្នាក់កាលពីថ្ងៃទី19ខែមិថុនាឆ្នាំ 2023ក្នុងក្រុងបាត់ដំបងខណ:រូបគេកំពុងធ្វើសកម្មភាពជួញដូរក្នុងបទល្មើសជាក់ ស្ដែងនៅតាមដងផ្លូវព្រមទាំងរឹបអូសបានវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន31 គីឡូក្រាម។ លោកវីរសេនីយ៍ឯករ៉ុងប៉ុកមេបញ្ជាការរងកងរាជអាវុធហត្តខេត្តបានឲ្យដឹងដែរថាបន្ទាប់ពីបានបទបញ្ជាពីឧត្តមសេនីយ៍មេ បញ្ជាការរួចមកលោកបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការតាមចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះថោងសូស៊ីវិនអាយុ23ឆ្នាំមុខរបរជាងម៉ូតូរស់នៅភូមិបោះពោធិឃុំអូរដំបង1ស្រុកសង្កែខេត្តបាត់ដំ បង។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យនៅទី តាំង2កន្លែងគឺលើកទី1ភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបងដកហូតវត្ថុតាងម្សៅក្រាមពណ៌ថ្លាម៉ាទឹកកក(Ice)1កញ្ចប់ទម្ងន់ 1,018,74ក្រាម(ថ្លឹងទាំងសំបកថង់)ម៉ូតូ1 គ្រឿងម៉ាកRAIDERពណ៌ខ្មៅពាក់ស្លាកលេខបន្ទាយមានជ័យ1W-4635និងទូរ សព្ទដៃ2គ្រឿង។ ដោយទទួលបានពីលោកកែវសុជាតិព្រះ រាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងកម្លាំងជំនាញបានបន្តធ្វើការឆែកឆេរលំនៅ ឋាន2កន្លែងទី

1÷លំនៅឋានរបស់ឈ្មោះថោសូស៊ីវិនហៅពិនស្ថិតនៅក្នុងភូមិបោះពោធិ័ឃុំអូរដំបង1ស្រុកសង្កែខេត្តបាត់ដំបងរកឃើញម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក(Ice) 4កញ្ចប់ទម្ងន់ 220,25ក្រាម (ថ្លឹងទាំងសំ បកថង់)ជញ្ជីងថ្លឹងគ្រឿងញៀន1គ្រឿងប្រាក់បាត1,200បាតប្រាក់ដុល្លារ100ដុល្លារនិងប្រាក់រៀល4,000,000រៀល។ទី2÷បន្ទប់ ជួលក្នុងភូមិកាប់គោថ្មីសង្កាត់អូរចារក្រុងបាត់ដំបងរកឃើញម្សៅក្រាមពណ៌សថ្លាម៉ាទឹកក(Ice)1កញ្ចប់ទម្ងន់99,85ក្រាម(ថ្លឹងទងសំបកថង់)។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាគ្រឿងញៀនរបស់មេក្លោងរបស់ខ្លួនបានលាក់ទុកនៅបន្ទប់ជួលស្ថិត នៅភូមិចំការឬស្សីសង្កាត់ព្រែកព្រះស្ដេចក្រុងបាត់ដំបងខេត្តបាត់ដំបង។ ក្រោយមកកម្លាំងជំនាញបានចុះទៅដល់បន្ទប់ជួលខាងលើហើយបានរកឃើញម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក(Ice)41កញ្ចប់ទម្ងន់ 30,374,5 ក្រាម(ថ្លឹងទាំងសំបកថង់)កាបូបយួរដៃចំនួន2។សរុបដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាម៉ាទឹកកក(Ice) 47កញ្ចប់ទម្ងន់31,713,34ក្រាម(ថ្លឹងទាំងសំបកថង់)ជញ្ជីងថ្លឹងគ្រឿងញៀន1គ្រឿង ទូរស័ព្ទដៃ2គ្រឿងម៉ូតូ1គ្រឿងប្រាក់បាត 1,200បាតប្រាក់ដុល្លារ100ដុល្លារប្រាក់រៀល8លានរៀលអត្តសញ្ញាណបណ្ណស ញ្ជាតិខ្មែរ1សន្លឹកនិងស្លាកលេខម៉ូតូ2 សន្លឹក។

បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យហើយលោកឧត្តមសេនីយ៍ហែមវុទ្ធីមេបញ្ជា ការកងរាជអាវុធហត្ថខេត្តបាត់ដំបងនិងលោកទុតវិនិតតំណាងលោកកែវសុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងមេបញ្ជាការរងពាក់ព័ន្ធកម្លាំងជំនាញបានរួមគ្នាធ្វើកោសល្យវិច័យពិសោ ធន៍លើថ្នាំញៀនទាំងនោះចំពោះមុខជន ឮសង្ស័យឃើញថាម្សៅពណ៌សទាំងនេះពិតជាសារធាតុញៀនពិតប្រាកដមែន។ បច្ចុប្បន្នយោងតាមចម្លើយសារភាពរបស់ជនសង្ស័យនិងវត្ថុតាងទាំងអស់ការិយា ល័យប្រឆាំងគ្រឿងញៀនបានកសាងសំ ណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់នៅរសៀលថ្ងៃទី 21ខែមិថុនានេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ