• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៧ ព្រឹក

ចាប់ពីថ្ងៃទី 21 -30 ខែមិថុនានេះសាំងធម្មតាលក់ 4200 រៀលខណៈម៉ាស៊ូត (ឡើង50៛)លក់3950រៀល

ភ្នំពេញ÷បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី21ខែ មិថុនាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធន:នៅតាមស្ថាស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 30 ខែមិថុនាឆ្នាំ 2023នេះសាំង(តម្លៃនៅដដែល)ខណ: ប្រេងម៉ាស៊ូត(ឡើង50៛)។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4200រៀលនិងម៉ាស៊ូតត្រូវលក់3950រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃប្រេងឥន្ធន:ចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី30 ខែមិថុនាឆ្នាំ2023នឹងត្រូវលក់4468រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92 និង4218រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ា ស៊ូតDO50ppm។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួមចំ ណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធន:នៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុនសែននៅតែបន្តនិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាតម្លៃ 4,200រៀលក្នុង1លីត្រនិងប្រេងម៉ាស៊ូត 3950រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ